អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ កញ្ញា នាង ប្រាក់គន្ធា នៅពេលនេះកំពុងតែ សាងប្រជាប្រិយភាពរបស់ខ្លួនបន្តិចម្តងៗ បន្ទាប់ពីចូលខ្លួនជាតារាចម្រៀង នៅ
ក្នុងផលិតកម្មសាន់ដេ ដែលមានបទចម្រៀងមានសន្ទុះគាំទ្រជាច្រើនដូចជាបទ “បេះដូងចេះស្រវឹង” និងបទ «គេជាសង្សារ អូនជាប្រពន្ធ» ជាដើម។ កាលពីពេលថ្មីៗនេះដែរ
ក្រោយពីបានឃើញរូបភាពរបស់តារាចម្រៀង នាង គន្ធា ដេកស្តូកស្តឹងនៅមន្ទីរពេទ្យបានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង បារម្ភពីសុខទុក្ខនាងយ៉ាងខ្លាំង ក៏ព្រោះតែ
មហាជនហាក់មិនទាន់បានដឹងច្បាស់ថា តើរូបភាពនោះគឺជាការសម្តែង ឬ នាង គន្ធា ពិតជាកំពុងមានជម្ងឺពិតមែន ។ យ៉ាងណាមិញ ចម្ងល់ខាងលើនេះដែរ លោក នាង ប្រាក់
សុគន្ធ ត្រូវជាបងប្រុសរបស់ នាង គន្ធា ក៏បានបញ្ជាក់ថា ប្អូនស្រីរបស់លោកពិតជាកំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យពិតមែន ហើយពេលនេះក៏មិនទាន់ធូរស្រាលដែរ ។ លោក
នាង ប្រាក់សុគន្ធ បានបន្ថែមទៀតថា នាង គន្ធា មានជំងឺរលាកផ្លូវដង្ហើម និង មេរោគក្នុងឈាម ។ ក្រោយពីព័ត៌មានខាងលើ បានលេចឮហើយនោះ មហាជនអ្នកគាំទ្រតារា
ចម្រៀងស្រីតូចល្អិតប្រចាំផលិតកម្មសាន់ដេរូបនេះ កាន់តែព្រួយបារម្ភ និង ផ្ញើសារជូនពរទៅកាន់នាងផងដែរ ។ ដោយឡែក បើក្រឡេកទៅសាមីខ្លួនឯនោះវិញ នៅថ្ងៃទី ១៧
ខែកុម្ភៈ ឆ្នាំ ២០២១ នាង គន្ធា បានបង្ហោះសារអរគុណពីការព្រួយបារម្ភរបស់មហាជន ក៏ដូចជាការចែករំលែកព័ត៌មានពីសុខទុក្ខរបស់នាង ព្រមទាំងបានទម្លាយមូលហេតុដែលធ្វើ
ឲ្យនាងមានឈឺធ្ងន់ដល់កម្រិតនេះ ។ នាង គន្ធា បានរៀបរាប់ថា ៖ «អរគុណបងបង សារព័ត៌មានក្នុងការចុះផ្សាយ អរគុណបងប្អូនទាំងអស់គ្នាដែល ព្រួយបារម្ភ អរគុណនូវ មតិរិះ
គន់ពីពណ៌សម្បុរ ។ ពេលនេះម៉ោង ៣ ជាងភ្លឺហើយ ខ្ញុំក្រោកជូតខ្លួន ជំងឺនេះធ្វើទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅ ហើយវាចុកគ្រាប់ភ្នែក និង ឈឺក្បាលខ្លាំងណាស់ខ្ញុំមិនដែលជួបទេ
នេះក៏ប្រហែលខ្ញុំធ្វើការពេលយប់ច្រើនមិនបានគេង មិនបានញុំាបាយទឹកគ្រប់គ្រាន់ផង ។ សូមកុំឱ្យមានអ្នកណាកើតជំងឺអាក្រក់នេះដូចខ្ញុំ» ៕