ភ្នំពេញ៖ បច្ចុប្បន្ននេះគ្មាននរណាម្នា ក់នៅបណ្ដោយឲ្យខ្លួនធ្លាក់សម្រស់ទោរទន់ទៅតាមវ័យនោះទេ ហើយអ្វីដែលពិសេសគឺអ្នកដែលប្រកបអាជីពជាតារាទៀតនោះ គឺរឹតតែមិនអាចដាច់ខាតរឿងសម្រស់នេះ។ ជាក់ស្ដែងតារាសម្តែង និង ជាពិធីការិនី កញ្ញា កែវ នីសា បើទោះបីស្ថិតក្នុងឈ្មោះ ជាអ្នកមេម៉ាយមានវ័យជ្រេបន្តិចក៏ពិតមែន ក៏ប៉ុន្តែតារាសម្ដែងនិងពិធីការិនីរូបនេះ មិនដែលបណ្ដោយខ្លួនឲ្យធ្លាក់សម្រស់នោះទេ។
ដោយគេឃើញ នាងនៅតែមានការតុបតែងខ្លួនទាន់សម័យ Cute គួរឲ្យស្រលាញ់ផងដែរនោះ ដែលមើលទៅមិនដឹងថានាងមានវ័យក្បែរ៤០នោះទេ។ តាមរយៈវ័យក្បែរ៤០ឆ្នាំនេះ កញ្ញា កែវ នីសា បានត្រូវមហាជនលើកសរសើរមិនដាច់ពីមាត់ថានាងពូកែថែសម្រស់ មិនបណ្ដោយឲ្យវ័យមកបង្អាក់ភាពស្រស់ស្អាតរបស់នាងឡើយ ហើយភាពនៅតែស្រស់ស្អាតរបស់អ្នកនាងផងដែរ ត្រូវបានមហាជនមួយចំនួននិយាយចំៗ ថាពេលកន្លងទៅនេះដែរថាទំនងជាបានមកពីការកែកុនបន្ថែម។
តែទោះជាយ៉ាង កញ្ញា នៅតែទទួលបានការសសើរ ពីសំណាក់មហាជនច្រើនជាង ពាក្យរិះគន់ផងដែរ ព្រោះថាសម័យនេះគឺជា យុគសម័យដែលគេត្រូវការស្អាតដើម្បីលើកហុងស៊ុយឲ្យខ្លួន៕
សូមទស្សនារូបភាពខាងក្រោម៖