ស្របពេលដែលប្រទេសកម្ពុជាយើងទទួលរងការឆ្លងកូវីដ១៩សារជាថ្មីក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ រដ្ឋាភិបាលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីទប់ស្គាត់ការរីករាលដាលការឆ្លងដោយ អនុវត្តន៍វិធានការ ការណែនាំតាមក្រសួងសុខាភិបាល។យ៉ាងណាមិញ
កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នេះបើយោងតាមការ
បង្ហោះសាររបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ព័ត៌មាន ជាន់ខ្ពស់។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសបុកខាងលើបានបង្ហញនូវវរូបភាពគូរស្វាមីភរិយាថ្មី ដែលកំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែរៀបចំបានត្រឹមតែពិធីហែរជំនូន និងកាត់សក់ប៉ុណ្ណោះ ខណៈដែលសមត្ថកិច្ចបានចុះទៅធ្វើការហាមឃា ត់មិនឱ្យបន្តកម្មវិធី ដោយសារតែការហាម
មិនឱ្យមានការជួបជុំ ព្រោះតែព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ យ៉ាងណាក៏ដោយទំព័រហ្វេសបុកខាងលើក៏បានបន្ថែមទៀតផងដែរថា ម្ចាស់ដើមការមិនគួរខឹងនឹងសមត្ថកិច្ចនោះទេ ដោយសមត្ថកិច្ចគឺអនុវត្តតាមតួរនាទីដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិកុំឱ្យមានការឆ្លងរោគតែប៉ុណ្ណោះផងដែរ។