រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថាមហាជន ភាគច្រើនប្រាកដជាស្គាល់ តារាកំប្លែង សំ ប៉ូលីដា រួចមកហើយ តាមរយៈការសម្តែង ឈុតឆាកកំប្លែងលើទូរទស្សន៍ប៉ុស្តបាយ័ន។ ពិតណាស់ ក្រោយបាត់មុខយ៉ាងយូរ ពីវិស័យសិល្បៈ ស្រាប់តែពេលនេះ លេចឮដំណឹងថា អ្នកនាងបានធ្លាក់ខ្លួនឈឺខ្លាំង មិនតែប៉ុណ្ណោះ រហូតមិនអាចរ៉ាប់រងការចំណាយលើ ការព្យាបាលដែលមានតម្លៃខ្ពស់ ហួសពីប្រាក់ចំណូលរបស់ខ្លួន ដែលមានត្រឹមតែ ជាង៣០០ ដុល្លារក្នុងមួយខែ ដែលជាហេតុធ្វើឲ្យ រូបនាងដាច់ចិត្តប្រកាសស្វែងរកជំនួយបន្ថែមពី បងប្អូនរួមអាជីពក៏ ដូចជាមហាជនទាំងឡាយ។
គួរបញ្ជាក់ផងដែរថា តាមរយៈ លោក អ៉ឺម ជីវ៉ា ម្ចាស់គណនីហ្វេសប៊ុក សិល្បករខ្មែរ បានបង្ហាញភាពក្តុកក្តួលក្នុងចិត្តជាអនេក ពេលឃើញ អតីតមិត្តរួមការងារធ្លាក់ខ្លួនឈឺបែបនេះ ព្រមជាមួយគ្នានោះ រូបលោកបានសរសេរថា ៖
អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហុឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។ អ្នកនាង សំប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣០០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អីនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖