តារាកំប្លែង អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានបង្កើតចំណងគ្រួសារថ្មីមួយ ជាមួយនឹង តារាកំប្លែង គង់ ច័ន្ទស៊ីណា ហៅ ស្រីលាភ
មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំក្រោយនេះ អ្នកទាំងពីរក៏ បានទទួលចំណងដៃ កូនស្រីភ្លោះ គួរឲ្យស្រលាញ់ ២នាក់ថែមទៀតផង។
ជាមួយនឹង សម្រស់ក្មេងជាងវ័យរបស់ តារាកំប្លែង ស្រីលាភ នេះ ជឿជាក់ថា បងប្អូនមហាជន ស្ទើរតែមិនជឿថា
កូនស្រីច្បងរបស់រូបនាង ធំក្រមុំស្តូក កម្ពស់ស្មើម្តាយទៅហើយ។ គួរបន្ថែមថា កូនស្រីច្បងរបស់នាង
មានឈ្មោះថា គង់ ដារ៉ានី ហៅទីទី ជាចំណងដៃស្មើជីវិត តែមួយគត់ ដែលបន្សល់ពី អតីតគ្រួសាររបស់នាង មុនពេលបាន ចាប់ដៃកសាងគ្រួសារជាមួយនឹង ស្វាមីសព្វថ្ងៃនេះ។
ដោយឡែកបច្ចុប្បន្នឃើញ ថាកាន់តែធំ កាន់តែមានសម្រស់ស្អាតមិនធម្មតា ថែមទាំងចូលរួមសម្ដែងក្នុងរឿង
«រកមួយធ្វើពូជមិនបាន» ដែលបានចាក់ផ្សាយនៅលើទូរទស្សន៍បាយ័ន ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង៕