រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា បើកក្បាលឆ្នាំថ្មិ២០២២ តារាស្រី មាន សូនីតា ចាយវាយភាពនៅលីវរបស់ខ្លួន
ដើរលេងច្រើនប្រទេសនៅអ៉ឺរ៉ុប ប្រើជីវិតខ្នាតអភិជនស្រុកខ្មែរ ធ្វើឲ្យមហាជនចំហមាត់មិនស្ទើរឡើយ ជីវិតឯករាជ្យនិងរីករាយខ្លាំង។
យ៉ាងណាមិញ ទើបមកដល់ស្រុកខ្មែរមិនទាន់ប៉ុន្មានផង ស្រាប់តែមិត្តភក្តិរបស់តារាស្រីរូបនេះ រៀបចំពិធីជប់លៀងថ្ងៃកំណើតរបស់រូបនាង
ព្រមទាំងsuprise តារាស្រីរូបនេះផ្ទួនៗថែមទៀតផង កាដូសុទ្ធតែមានតម្លៃមិនធម្មតាទាំងអស់ ជាពិសេស ឆ្នាំនេះ រូបនាងទទួលបានកាដូធំដល់ថ្នាក់នេះ។
គ្រាន់តែឃើញ កាដូរថយន្តថ្មីស្រឡាងដាក់ដល់មុខផ្ទះដូច្នេះ បណ្តាអ្នកគាំទ្រ ពិតជា ចង់ឃើញមុខមាត់ម្ចាស់កាដូនេះជាខ្លាំង
ក្លាហានណាស់ ហ៊ានជះលុយខ្ទង់សែនដុល្លារទិញរថយន្តមួយគ្រឿង កាដូឲ្យថ្នាក់នេះ ប្រហែលអាចមិនមែនជា
ទំនាក់ទំនងមិត្តភក្តិធម្មតាៗនោះឡើយ ធ្វើឲ្យហ្វេនៗសង្ស័យជា មនុស្សពិសេសជាក់ជាមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពនិងវីដេអូខាងក្រោម ៖