បុរសម្នាក់តូចចិត្តខ្លួនឯងផឹកស្រាស្រវឹងស្រឿងៗ បានសម្រេចចិត្តដើរឳនក្បាលចូលទៅក្រោមកង់រថយន្ត បណ្តាលឲ្យរថយន្តកិនបែកទ្រូងដាច់ជា២បំណែក ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុងព្រៃទា ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះខាងលើ មានឈ្មោះពៅ ពេជ្រ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយនិងប្អូនស្រីជីដូនមួយ នៅក្បែរកន្លែងកន្លែងកើតហេតុខាងលើ។
យោងតាមសម្តីប្អូនស្រីជីដូនមួយរបស់បុរស ដែលដើរចូលក្រោមកង់រថយន្តខាងលើ បានរៀបរាប់ឲ្យដឹងថា
បុរសដែលស្លាប់ខាងលើនេះ ជាបុរសពោះម៉ាយបានលែងលះជាមួយប្រពន្ធ ហើយមករស់នៅជាមួយគាត់ មួយរយ:ចុងក្រោយនេះ រូបគាត់តែងតែផឹកស្រាជាប្រចាំ រហូតបាត់បង់សតិ លែងសូវដឹងអ្វីនោះឡើយ
ពេលស្រវឹងម្តងៗតែងតែប៉ុន.ប៉ង ស.ម្លា ប់ខ្លួនឯងជាញឹកញាប់ ដោយអស់ក្តីសង្ឃឹមក្នុងជីវិត , ប្រពន្ធកូនក៏គ្មាន ជើងក៏ឈឺរកការងារអីធ្វើដូចគេក៏មិនបាន
លុះនៅព្រឹកមុនពេលកើតហេតុបុរសខាងលើនេះ បានសុំលុយគាត់ចំនួន២០០០រៀល ទិញស្រាផឹកហើយបានប្រាប់ថា ថ្ងៃនេះគាត់និងរត់ចូលឡានឲ្យឡានកិ.នរូបគាត់ ឲ្យស្លា.ប់រស់នៅនាំឲ្យបងប្អូនលំបាក
ដោយសារគាត់ធ្វើអីទៀត ទីបំផុតបុរសខាងលើពិតជាសម្រេចចិត្ត រត់ចូលក្រោមកង់រថយន្តបណ្តាល ឲ្យរថយន្តកិ.នស្លា.ប់ពិតប្រាកដមែន ក្នុង
ហេតុការណ៍នេះ អ្នកបើកបររថយន្តខាងលើ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ
ដោយអ្នកបើកបរបានបើករថយន្តចេញពីកន្លែងកើតហេតុ ចេញទៅបាត់បន្សល់ទុកសពបុរសខាងលើនេះ នៅចំណុចកើតហេតុខាងលើតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅ៣ សហការជាមួយកម្លាំងជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
ចុះមកពិនិត្យកាំម៉ារ៉ាសុវត្ថិភាព នៅជុំវិញបរិវេនទីតាំងកើតហេតុខាងលើ ដោយក្នុងវីដេអូកាំម៉ារ៉ាសុវត្ថិភាព បានឃើញបុរសខាងលើ
ដើរឳនចូលក្រោមកង់រថយន្តសណ្តោងរ៉ីម៉កមួយគ្រឿង ផ្នែងខាងស្តាំកង់ខាងក្រោយ បណ្តាលឲ្យរថយន្តកិ.នចំពាក់កណ្តាលខ្លួនស្លា.ប់ពិតប្រាកដមែន។
សពបុរសខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕