កាលពីពេលថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលឃើញបងប្រុសម្នាក់បាននាំកូនតូចៗរបស់គាត់ចំនួន០៤នាក់
មានប្រុសនិងស្រីដើរស្វែងរកប្រពន្ធដែលបានរត់ចេញពីផ្ទះដោយនាំកូនតូចម្នាក់ទៅជាមួយបាត់ជាច្រើនថ្ងៃកន្លងមកហើយ។
បើតាមកិច្ចសំភាសន៍ជាមួយនិងអ្នកសារព័ត៌មានបុរសជាឪពុកបានប្រាប់អោយដឹងថាគាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម
គាត់និងប្រពន្ធគាត់មិនបានរៀបការនោះទេ ហើយប្រពន្ធគាត់មានឈ្មោះ រ៉េត ស៊ីណា មានអាយុ ៣០ឆ្នាំ។
គាត់បានបាត់ប្រពន្ធនៅទួលសង្កែ (ផ្សារស៊ាំហាន់) រាជធានីភ្នំពេញ ដោយប្រពន្ធរបស់គាត់បានរត់ចេញពីផ្ទះនៅពេលព្រឹក
ហើយមកដល់ពេលនេះគាត់តាមស្វែងរកប្រពន្ធ០៨ថ្ងៃហើយរកមិនទាន់ឃើញនោះទេ។
សម្រាប់មូលហេតុដែលបណ្ដាលអោយប្រពន្ធរបស់គាត់រត់ចេញពីផ្ទះ បើតាមកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានគឺដោយសារតែគាត់បានប្រើអំពើហិ..ង្សាជាញឹកញាប់ទៅលើភរិយារបស់គាត់។
ហើយមូលហេតុដែលគាត់ប្រើអំពើហិ..ង្សាទៅលើភរិយាបើតាមកិច្ចសំភាសន៍នោះគាត់បានអោយដឹងបន្ថែមថាដោយសារតែភរិយាគាត់មើលងាយគ្រួសារគាត់។
គាត់បានអោយដឹងបន្តទៀតថាគាត់មានកូនចំនួន០៥ម្នាក់ ហើយកូនតូចរបស់គាត់ត្រូវបានភរិយាគាត់យកទៅជាមួយ ពេលនេះគាត់
បានដើររកប្រពន្ធតាំងពីស្ពានជ្រោយចង្វារ រហូតមកដល់ស្ពានអាកាសស្ទឹងមានជ័យដោយនាំកូនតូចៗប្រុសស្រីចំនួន០៤នាក់មកជាមួយតែតាមស្វែងរក០៨ថ្ងៃហើយរកមិនទាន់ឃើញនោះទេ។
ចំណែកកូនស្រីរបស់គាត់ក៏បានអោយដឹងដែរថាម្ដាយរត់ចេញពីផ្ទះក៏ព្រោះតែឪពុកបានវ៉ៃម្ដាយនាង ហើយពេលនេះនាងពិតជាចង់អោយម្ដាយរបស់នាងត្រលប់មកវិញណាស់។
ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តអ្នកអានទស្សនាវីដេអូដែលត្រូវបានបង្ហោះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នៅខាងក្រោមនេះ៖