ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀង និងតារាសម្ដែងស្រីជើងចាស់ អ្នកនាង ឆៃ លីដាឡែន ទោះចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន
តែតារារូបនេះនៅតែទទួលបានប្រជាប្រិយភាព មានមហាជនចូលចិត្តស្រលាញ់ច្រើនដដែល។
មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងកាន់តែទទួលបានឧកាសការងារថតរឿងច្រើនមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។
លើសពីនេះទៅទៀត បើករឡេកមើលជីវិតឯកជន គេឃើញអ្នកនាង ឆៃ លីដាឡែន ប្រើជីវិតរស់នៅយ៉ាងហ៊ឺហារតែម្ដង។
ក្នុងនោះដែរ បើក្រឡេកទៅមើលសម្រស់តារាស្រីរូបនេះ ឃើញថាស្រស់ស្អាត មានមន្តស្នេហ៍មិនចាញ់ពេលនៅក្រមុំប៉ុន្មានឡើយ។
ជាក់ស្ដែង ថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា អ្នកនាង ឆៃ លីដាឡែន បានប្រារព្ធធ្វើពិធីខួបកំណើតយ៉ាងអធិកអធម អញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួម។
ទន្ទឹមនឹងធ្វើពិធីខួបកំណើត អ្នកម្ដាយសម័យថ្មីរូបនេះ បានតុបតែងខ្លួនបែបឃ្យូតៗឈុតខ្លីពណ៌ស មើលទៅស្រស់សោភា លេចធ្លោគួរឲ្យទាក់ទាញខ្លាំង។
ជាមួយគ្នានេះដែរ ទោះវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែពេលតែងខ្លួនអីចឹងទៅឃើញថាក្មេងមិនចាញ់យុវវ័យជំនាន់ក្រោយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖