ថ្មីៗនេះមានការចាប់អារម្មខ្លាំងទៅលើសម្រស់នារីវ័យក្មេងម្នាក់ជាអ្នករាំ មកពីទីក្រុង Tbilisi
នៃប្រទេសចចជី បានថែរក្សាសក់របស់នាងយ៉ាងវែងអន្លាយ អស់រយៈពេលជាច្រើនឆ្នាំ និងទើបតែសម្រេចចិត្តកាត់ខ្លីត្រឹម.ក។
ជាក់ស្ដែង កាលពីនាង Anano Mirtskhulava មានអាយុ៧ឆ្នាំ បានកាត់សក់យ៉ាងខ្លីម្ដង
និងមានការខកចិត្តជាខ្លាំង ក្នុងការរង់ចាំរយៈពេលយូរដើម្បីឲ្យវាដុះឡើងវិញ ខណៈនាងផ្ទាល់បានសន្មត់ថា នឹងមិនកាត់សក់ម្ដងទៀតទេ។
ហើយជាយូរឆ្នាំមកនេះ សក់របស់នាងបានវែងលូតលាស់ប្រវែង៣ហ្វីត (ប្រមាណ៩១សង់ទីម៉ែត្រ)
ដែលមានសភាពរលោងស្រស់ស្អាតជាខ្លាំង តែនាងបានគិតថា វាដល់ពេលហើយ ក្នុងការផ្លាស់ប្ដូរចិត្តគំនិត ដូច្នេះក៏សម្រេចកាត់ខ្លីតែម្ដង។