ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ គ្រោះថ្នា ក់ ចរាចរណ៍មួយកើតឡើងទៅលើបុរសម្នាក់
ដែលសល់ប៉ុន្មានថ្ងៃខាងមុខទៀតចូលរោងការបែរជាអកុសលស្លា ប់ គូដណ្តើង ដែលចូលរោងការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុននេះ ។
បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lor Seangy បានឲ្យដឹងថា បុរសដែលបានស្លា ប់បា ត់ ប ង់ ជី វិត រូបនោះមានឈ្មោះថា អាំ នឿន អាយុ២៣ឆ្នាំ ។
អ្វីដែលកាន់តែអាសូរទៀតនោះ គឺជនរងគ្រោះរូបនេះ ជិតដល់ថ្ងៃចូលរោងការ ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “បងអើយមិនគួរណាបងបែបនឹងទេ ជិតដល់ថ្ងៃពិសេសរបស់បងហើយហេតុអីក៏បងទៅទាំងមិនបានលាមនុស្សគ្រប់គ្នាបែបនឹង
បងជាមនុស្សល្អណាស់ ប៊ន គន្ធា រឹងមាំឡើងណាសម្លាញ់ សូមអោយវិញ្ញាណក្ខន្ធបងទៅអោយបានសុខចុះជាតិក្រោយកុំអោយបងអាយុខ្លីបែបនឹង “។
ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកដែលត្រូវជាពូរបស់ជនរងគ្រោះ មានឈ្មោះថា Bong Roth បានបង្ហោះសារទាំងក្តុកក្តួលថា “ក្មួយជាទីស្រលាញ់របស់ពូអើយពូអាចជួយអ្វីក្មួយបាន
ក្មួយរបស់ពូសែនល្អពេកហើយ ពូអត់ជឿរទេ ពូគ្មានកំលាំងក្នុងខ្លួនទេ ទាំងដឹងថាជិតដល់ថ្ងៃការក្មួយ។ អ្វីដែលពូអាចធ្វើបាន..
ពូធ្វើសម្រាប់ក្មួយជាទីស្រលាញ់ រួចហើយ… រូបកាយក្មួយឃ្លាតឆ្ងាយក៏ពិតមែន តែកេរ្តិ៍ឈ្មោះក្មួយដក់ជាប់នៅក្នុងចិត្តមនុស្សគ្រប់គ្នា
សូមផលបុណ្យតាមអមដំណើរក្មួយបានដល់ទីដ៏សមគួរ”៕