ប្រិយមិត្តច្បាស់ជាស្គាល់ហើយ លោក សួ វីចិត្រ នោះ ដែលរូបលោក គឺជាអ្នកចម្រៀងម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង នៅខេត្តពោធិ៍សាត់ ។តាមរយៈ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក
BEAT THE BEST រដូវកាលទី១ គឺបានរកឃើញម្ចាស់ពានហើយ នោះបានទៅលើបេក្ខភាពដែលមកពីខេត្តសៀមរាបគឺ លោក សួ វិចិត្រ ។
មហាជននិងអ្នកគាំទ្រជាច្រើននាក់ បានសាទរចំពោះភាពជោគជ័យរបស់ តារាចម្រៀងប្រុសរូបនេះ
និងមោទកភាពចំពោះការប្រឹងប្រែងតស៊ូរបស់លោក ដោយមិនដកដៃ រហូតទាល់តែបានសម្រេចនូវគោលបំណងធំ
ក្លាយជាតារាចម្រៀងហង្សមាស។ជាមួយគ្នានេះដែរ លោក Panha Slameas ដែលជាថៅកែហាង ដែលតារា
ចម្រៀង សួ វិចិត្រ ធ្លាប់ជ្រកកោនអស់រយៈពេលយូរឆ្នាំមកហើយ ក៏ធ្លាប់លើកឡើងនៅលើហ្វេសប៊ុកថា លោកផ្ដាំឱ្យ សួ វិចិត្រ ព្យាយាមក្នុងការប្រឡងឱ្យជាប់
និងជាពិសេស បើជាប់ហើយលោកនឹងនាំ សួ វិចិត្រ ហោះទៅកាន់ប្រទេសកូរ៉េតែ ដើម្បីកែ សម្ពស្សឱ្យលោកទទួលបានសម្រស់សង្ហាថែមមួយកម្រិតទៀត។
លោក Panha Slameas បង្ហោះសារថា
«ធ្វើបានល្អប្អូនវិចិត្រ ប្រឹងប្រឡងឱ្យជាប់ បងនិងមានកាដូពិសេសមួយ គឺនាំឱ្យជិះយន្តហោះ ទៅលេងប្រទេសកូរ៉េហើយកែសម្រស់
ដើម្បីឱ្យប្អូនក្លាយជាតារាពិតពិត នៅសល់តែមួយវគ្គទៀតទេសូមបងប្អូនទាំងអស់ជួយគាំទ្រ វិចិត្រ ផង»។