មនុស្សប្រុសស្រី ២ នាក់ស្លាប់ក្នុងករ ណីឃា ត ក ម្ម បា- ញ់ ស ម្លា -ប់ភាគីខាងស្រី រួចស ម្លា ប់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់។
ករណី ឃា ត ក ម្មដ៏រន្ធត់ និងបង្កឲ្យការភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង ស្ថិតក្នុង ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ(ស្លា ប់កន្លែងកើតហេតុ បាញ់ត្រូវគល់កខាងឆ្វេង១គ្រាប់)
និងទី២ ជាជនបង្ក ឈ្មោះសុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ (បា ញ់ ស ម្លា ប់ ខ្លួនឯងបែ កលលាដ៍ក្បាល បន្ទាប់ពីបាញ់សម្លាប់ភាគីខាងស្រីរួច)។
សមត្ថកិច្ចបានបន្តទៀតថា យោងតាមសាក្សីជាសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនបង្កបានមកសុំរៀនធ្វើជាងជួសជុលម៉ូតូរយៈពេល១ឆ្នាំហើយ
ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ជនរងគ្រោះ ដែលត្រូវជា(កូនស្រីរបស់មេជាង) ប៉ុន្តែភាគីខាងស្រីមិនស្រលាញ់។
លុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួននៅឯខេត្តព្រះវិហារដេក១យប់ក៏បានត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កយកកាំភ្លើងកែច្នៃបា ញ់ ស ម្លា-ប់ ជនរងគ្រោះ រួចស- ម្លា ប់ខ្លួនឯងតែម្ដង។
យោងតាមកំណត់ហេតុ និងសាក្សីខាងលើសមត្ថកិច្ចធ្វើការសន្និដ្ឋានបឋម ជនបង្កស្រ លាញ់ ជ នរងគ្រោះប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ទើបប ណ្ដាលឲ្យកើតករ ណីឃា ត ក ម្មនេះតែម្តង។
ជនបង្កបានសរសេរសំបុត្ររាបរាប់ ពីការស្រលាញ់របស់ខ្លួនទៅលើនារីមេម៉ាយឈ្មោះហ៊ានលើសពីជីវិតខ្លួនទៅទៀត។