ថៃ៖ បើទោះបីជា តារាសម្ដែងស្រី Tangmo Nida បានលាចាកលោកនេះទៅហើយក្ដី ប៉ុន្ដែក្ដីស្រលាញ់និងអាណិតរបស់អ្នកគាំទ្រនៅតែមាន
ដោយហ្វេនៗបានជីកកកាយរករូបភាពចាស់ៗមកមើលសារជាថ្មី។ នៅក្នុងនោះ គេបានចែករំលែករូប Tangmo កាលសម័យនៅរៀន ពិតជាសម្រស់ស្អាតគួរឲ្យទាក់ទាញ។
ជាពិសេស យោងតាមអ្នកគាំទ្របានឲ្យដឹងថា តារាស្រីរូបនេះ ធ្លាប់ជាសិស្សពូកែ និង ជាស្រីស្អាតលេខ១ប្រចាំសាលាតាំងពីជំនាន់រៀនវិទ្យាល័យមកម្ល៉េះ។
នៅក្នុងនោះ តារាសម្ដែងរូបស្រស់នេះ អង្គុយថតនៅក្នុងថ្នាក់រៀន ក្នុងសម្លៀកបំពាក់សិស្សសាលាយ៉ាងសមសួន។
ជាមួយគ្នានេះដែរ តាមរយៈរូបចាស់ ២សន្លឹកនេះ បង្ហាញថា Tangmo មានទម្រង់មុខស្អាតតាំងពីដើម និង
ថែមទាំងច្រមុះស្រួចស្រាប់ទៀតផង មិនខុសពាក្យគេនិយាយថា ស្រីស្អាតប្រចាំសាលាមែន។
ងាកមកមើលសម្រស់នៅពេលនាងចូលសិល្បៈបានប៉ុន្មានក្រោយនេះ ក៏ស្រស់ស្អាតមិនធម្មតាដែរ៕
ប្រភព៖ Internet