បុរសម្នាក់ បានស្លាប់បាត់បង់អាយុជីវិតដោយរថយន្ដបុកហើយរត់គេចខ្លួនបាតស្រមោល សពមានឈ្មោះ តែ បញ្ញា អាយុ ២៧ ឆ្នាំ មុខរបរ មន្រ្ដីអគ្គនាយកពន្ធដារ ទើបតែនឹងឡើងតួនាទីថ្មីៗ តាមការបញ្ជាក់របស់មិត្តភ័ក្រ្ដរបស់គាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ រ័តបញ្ញា ភេទប្រុសអាយុ២៨ឆ្នាំ ជាមន្រ្តីពន្ធដារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៥សេអឺ០ ផ្លូវ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1IV-6788
ជិះតាមបណ្ដោយផ្លូវ១៩២ ក្នុងទិសដោពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម ,
ពេលជិះមកដល់ចំណុចកើតហេងុខាងលើ ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀត មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវ២៥៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន
បានជ្រុលទៅ-បុ-ក-ម៉ូតូជនរងគ្រោះ ចំពាក់កណ្តាលយ៉ាងពេញទំ-ហឹ-ង- ប៉ើ-ងបុរសជាជនរងគ្រោះ ទៅ-បោ-ក-ក្បា-ល-នឹងបង្គោលភ្លើង-ស្លា.-ប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យនិងវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌទួលគោក
រងចាំសាច់ញាតិទៅទទួល បន្ទាប់មកធ្វើកំណត់ហេតុប្រគល់-ស-ព- ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។