Menu
Kamsantoday
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កំសាន្ត
Kamsantoday

ភ្លើងប្រចណ្ឌ ប្តី សម្លា ប់ ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់

Posted on March 15, 2022March 15, 2022

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យម្នាក់បាន ស ម្លា ប់ ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពី​រ​វេលា​ម៉ោង​ ០៨​ នឹង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​

មានការភ្ញាក់ផ្អើលនៅចំនុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំនុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលថា មានករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះ គឺនៅពេលជនដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន

ជូននគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបគេបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនដៃដល់ដែលជាប្តីមានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

និងមានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង ស្រីជាតិ អាយុ២៨ឆ្នាំ មុខរបរមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីម្តាយរងគ្រោះ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បុរសជាប្ដីបានទៅសុំម្ដាយជនរងគ្រោះ ដោយបានយកប្រពន្ធរបស់ខ្លួនទៅដើរលេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ម្ដាយក៏យល់ព្រម ក្រោយមកគាត់មិនបានឃើញកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ គាត់ក៏បានព្យាយាមខលទាក់ទងទៅប្តីរបស់ស្ត្រីរងគ្រោះតែមិនអាចអាចទាក់ទងបាន។

រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ទើបមាននគរបាលខេត្តពោធិ៍សាត់ បានទាក់ទងមកប្រាប់ថា កូនគាត់ត្រូវជនសង្ស័យជាប្តីសម្លាប់បាត់ទៅហើយ នៅបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញផ្ទាល់ ធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីទទួលយកជនសង្ស័យដែលពាក់ព័ន្ធទៅនឹងករណីឃាតកម្មស ម្លា ប់ប្រពន្ធរបស់ខ្លួនហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា បុរសជាជនដៃដល់ បានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ក្នុងខេត្តពោធិ៍សាត់ ដោយបញ្ជាក់ប្រាប់សមត្ថកិច្ចថាខ្លួនបានសម្លាប់ប្រពន្ធ។

ក្រោយពីធ្វើការទទួលយកជនសង្ស័យពីសមត្ថកិច្ចខេត្តពោធិ៍សាត់រួចមក និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

©2022 Kamsantoday