ក្មេងប្រុស៩ឆ្នាំម្នាក់ លួចជិះយន្តហោះរត់ចេញពីផ្ទះ ក្រោយឆែកGoogle អំពីរៀបជិះ គ្មានអ្នកចាប់អារម្មណ៍
ប្រេសុីល៖ នាពេលថ្មីនេះ នៅប្រទេសប្រេសុីលមានរឿងចម្លែកមួយបានកើតឡើង ដោយសារក្មេងប្រុសម្នាក់ត្រឹម៩ឆ្នាំ ហ៊ានឡើងជិះយន្តហោះ ចេញពីផ្ទះ ដោយមិនឱ្យអ្នកផ្ទះដឹងទាល់តែសោះ។
ដោយឡែក ក្មេងប្រុសម្នាក់នោះមានឈ្មោះថា Emanuel Marques Oliveira បានរត់ចេញពីផ្ទះនៅពេលព្រឹក ហើយទៅឡើងយន្តហោះ ដោយមិនបានទិញសំបុត្រ លំខិតស្នាមអ្វីទាំងអស់ រូបគេបានធ្វើដំណើរ២៧០០គីឡូម៉ែត្រ ពីទីតាំងដែលគេចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុង Guarulhos។
ក្រោមការសើបអង្កេតរបស់ប៉ូលីស មុនពេលកើតហេតុក្មេងប្រុសរូបនេះ បានធ្វើឆែកក្នុងGoogle ដោយសរសេរពាក្យថា របៀបឡើងយន្តហោះ ដោយមិនមាននរណាណាចាប់អារម្មណ៍ផងដែរ។
ប៉ុន្តែខណៈពេលនេះ ក្មេងប្រុសរូបនេះ កំពុងតែស្ថិតនៅក្នុងទីក្រុង Guarulhos នៅឡើយ ដែលនេះធ្វើឱ្យម្តាយរបស់គេមានការធូរស្រាលក្នុងចិត្តខ្លះ។
យ៉ាងណាមិញ ប៉ូលីសបានបើកការសើបអង្កេត និងឆែកឆេរមើលកាំមេរ៉ានៅក្នុងព្រលានយន្តហោះ ប៉ុន្តែលទ្ធផលមិនដឹងជាយ៉ាងណាទេ។ ក្រៅពីនេះ ប៉ូលីសបានបញ្ជាក់ថា ប្រវត្តិក្រុមគ្រួសារ Emanuel Marques Oliveira គឺគ្មានការធ្វើ.បា.ប.អ្វីឡើយ មូលហេតុគឺគេចង់ទៅលេងផ្ទះបងប្អូននៅទីក្រុងផ្សេងទៀតប៉ុណ្ណោះ៕