ដូចដែរដឹងស្រាប់ហើយថា ការពីថ្ងៃម្សិលមិញនេះ កញ្ញា វ៉ាន់ នីឡា គឺជា តារាកំប្លែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់
ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។
តារាស្រី រូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។
យ៉ាងណាមិញ គ្រាន់តែបើកបង្ហាញទិដ្ឋភាពក្នុងរោងជ័យ រូបភាពគូស្វាមីភរិយាជាមួយនឹងតារាខ្មែរ ស្រាប់តែ មហាជនក្រឡេកឃើញ
ប្លែកភ្នែកត្រង់ស្បែកជើងរបស់ ស្វាមីតារាកំប្លែងស្រីរូបនេះ ពណ៌ឡើងគួរឲ្យទាក់ទាញ មិនតែប៉ុណ្ណោះ ជារបស់ប៊្រេនល្បីឈ្មោះថែមទៀត។
ជាមួយគ្នានេះ ស្បែកជើងរបស់ស្វាមីតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers
ដែលមានតម្លៃរហូតដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ជូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ៕