ពិតណាស់ ត្រឹមជាអ្នកលេងបណ្ដាញសង្គម TikTok ធម្មតាម្នាក់ សុខ លីន បានវិវឌ្ឍន៍ខ្លួន ក្លាយជាមនុស្សដែលឥទ្ធិពល មានគេឯងស្គាល់ច្រើន និងស្រលាញ់ចូលចិត្តស្ទើរគ្រប់ៗគ្នា
រហូតក្លាយជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងមមាញឹកនៅក្នុងវិស័យសិល្បៈ ក៏ដូចជាថតប្រម៉ូដផលិផលផ្សេងៗសឹងតែគ្មានថ្ងៃសម្រាក។
តារាស្រីល្បីឈ្មោះ សុខ លីន ដែលជាមេម៉ាយកូន ១ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។
ជាក់ស្ដែងផងដែរនោះមកមើលពីជីវិតឯកជនរបស់ សុខ លីន វិញកាន់តែផ្អែមល្ហែមខ្លាំងជាមួយនិងតារាចម្រៀងប្រុសលោក អៀង វុត្ថា
ដែលក្រោយពេលលោកសារភាពស្នេហ៍ទៅកាន់នាងពួកគេកាន់តែផ្អែមល្ហែមខ្លាំងមិនធម្មតាឡើយ ។ ដោយឡែកទៀតសោតស្រាប់តែកាលពី
ពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយ សុខ លីន និង អៀង វុត្ថា បានធ្វើការ Live វីដេអូប្រកួតគ្នាបរិភោគមី
យ៉ាងស្វីតតែម្ដង ធ្វើអោយមហាជនឃើញហើយចាប់អារម្មណ៍ជាខ្លាំង រហូតមានការ Like share ជាហូរហែរ៕