បើគិតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២នេះនាងតេងម៉ូដែលជាតារាសម្ដែងដ៏ល្បីក្នុងប្រទេសថៃបានស្លា..ប់
អស់រយៈពេលប្រមាណជាជិតមួយខែកន្លងមកហើយ តែការស្លា..ប់របស់នាងនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង។
ដោយឡែកមហាជននៅក្នុងប្រទេសថៃហាក់ដូចជាមិនអស់ចិត្តទាល់តែសោះជុំវិញការស្លា..ប់របស់នាងតេងម៉ូ
ដោយមានអ្នកខ្លះបានខិតខំប្រមូលនិងស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីរកតម្រុយអោយកាន់តែច្បាស់តើតេងម៉ូស្លា..ប់ដោយលង់ទឹកឫក៏ដោយសារអ្វីផ្សេង។
ឥលូវយើងងាកក្រឡេកទៅមើលវីដេអូថ្មីមួយទៀតដែលអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតនៅក្នុងប្រទេសថៃបានបញ្ចេញអោយមហាជនបានឃើញដោយវីដេអូឃ្លីបនោះបានបង្ហោះសកម្មភាពរបស់
មនុស្សទាំង០៥នាក់ដែលនៅលើទូកជាមួយនិងតេងម៉ូ ដោយមានមនុស្ស០៣នាក់បានបង្ហាញសកម្មភាពខុសប្លែកពីធម្មតាដែលគួរអោយស..ង្ស័..យមែនទែន។
ក្នុងនោះ «Job» បានដោះស្បែ..កជើងរបស់គាត់ដើម្បីគោះអ្វីមួយចេញ ចំណែកឯ «Robert» ឃើញកំពុងព្យាយាមយកអ្វីមួយចេញពីស្បែ..កជើងរបស់គាត់។
រីឯ«Zan» បានដោះស្បែ..កជើងរបស់គាត់ពេលកំពុងនៅលើទូក។ការដោះអ្វីមួយចេញពីស្បែ..កជើងនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតដាក់ការស..ង្ស័..យថា
របស់ដែលយកចេញពីស្បែ..កជើងនោះប្រហែលអាចជាខ្សាច់ ដែលនេះស្របនឹងការរកឃើញថាសួតរបស់តេងម៉ូ
ពោរពេញទៅដោយខ្សាច់។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖