វីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម រហូតមកទល់ពេលនេះ
លោកមានសភាពធូរស្រាលបន្តិចហើយ ក្រោយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាំងពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។
ពាក់ព័ន្ធរឿនេះ កាលពីពេលថ្មីៗនេះ មានគណនេយ្យហ្វេសបុកខ្លះ បានបង្ហោះព័ត៌មានមិនពិត
ដោយថាលោកបានទទួលមរណភាពដោយសារជំងឺ និងមានការស៊ែរចែករំលែកតៗគ្នាលើបណ្តាញសង្គម។
ដោយឡែកនាយប់ថ្ងៃទី២៤ ខែមីនានេះ លោកតាំង គីមឡេង បានចុះទៅសួរទុកលោកផ្ទាល់ដល់មន្ទីរពេទ្យ
និងបានធ្វើការសម្ភាសន៍លោកពីស្ថានភាពជំងឺ សូមទស្សនាវិដេអូខាងក្រោម៖