រាជធានីភ្នំពេញ ៖ មិនត្រឹមតែ ត្រូវគេស្គាល់ថាជា ពិធីការិនីវោហាសព្ទមិនរីងស្ងួតនោះទេ តារាស្រី គង់ ចាន់ស្រីមុំ
ក៏ត្រូវស្រទាប់យុវវ័យ ចាត់ទុកជានិមិត្តរូបខ្លួនផងដែរ ដោយសារតែ ការនិយមលេងស្ទាយ៍ប្លែកៗ និងការប្រើជីវិតរស់នៅបែប ហាយសូថ្នាក់លំដាប់អភិជនផងដែរ។
យ៉ាងណាមិញ ការនិយមយ៉ាងដូច្នេះមិនមែន ទើបនឹងចាប់ផ្តើមនោះទេ តារាស្រីរូបនេះ ត្រូវបណ្តាអ្នកគាំទ្រ ស្គាល់ពីរសនិយមបែបនេះ តាំងពីប្រឡូកក្នុងវិស័យសិល្បៈដំបូងៗមកម្លេះ ។
ជាក់ស្តែង ថ្មីៗនេះ មហាជនហួសចិត្ត សរសើរពូកែរកនឹកអ្វីថ្មីៗបន្តកន្ទុយគ្នា មិនដែលរំលោះសោះ ម្តងនេះ
ប្លែកក៏ប្លែកពីគេ គ្មានជាន់នរណាទេ តារាស្រី គង់ ចាន់ស្រីមុំ ច្នៃឈុតចេញពីម៉ាស
មើលទៅទំនងខ្លាំងណាស់ បូករួមនឹងសម្រស់អ្នកប្រើឈុតញាក់ទៀត កាន់តែធ្វើឲ្យគេឯងទាក់ភ្នែកខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖