នរណាក៏ស្គាល់ច្បាស់ លោក ឌួង ឆាយ ដែលបញ្ហាជីវិតគ្រួសាររបស់រូបលោក ត្រូវអ្នកលេងបណ្តាញសង្គម ដាក់ល្បីថា វែងជាងរឿងឥណ្ឌា ហាក់មិនឃើញភាគបញ្ចប់ឡើយ ផ្ទុយទៅវិញ
ក្រោយស្ងប់ស្ងាត់ មិនសូវរំលឹករឿងចាស់ បានតែមួយរយៈ ស្រាប់តែ លោក ឌួង ឆាយ ដឹកដៃនារីម្នាក់ ភ្ជាប់ពាក្យ
ផ្អើលពេញបណ្តាញសង្គម កាលពីម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី
ក្រោយឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនារី ដ៏ស្រស់ស្អាត វ័យក្មេងម្នាក់។
ជាក់ស្តែង មហាជននរណាៗក៏ផ្ទុះការចាប់អារម្មណ៍ ពីសម្រស់គូដណ្តឹងថ្មីរបស់លោក មិនត្រឹមតែ ស្អាតមួយមុខនោះឡើយ បើនិយាយពីអាយុវិញ រូបនាងទើបតែ ធ្វើពិធីខួបកំណើត១៨ឆ្នាំ កាលពីដើមខែមករា កន្លងទៅនេះ។
គូដណ្តឹងរបស់ លោក ឌួង ឆាយ មានឈ្មោះពីរោះណាស់ គឺ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ ពិសេសនៅក្មេងទៀត ដោយមើលទៅ ពិតជាសមគ្នា ជាមួយ លោក ឌួង ឆាយ ទៀតផង។
ឆ្លៀតក្នុងឱកាសពិសេសនោះ គេឃើញ មានវត្តមានភ្ញៀវកិត្តិយស ទំាងសងខាង ក៏បានមកចូលរួមផងដែរ ក្នុងទឹកមុខសប្បាយរីករាយ
និងស្រស់ស្រាយយ៉ាងខ្លាំង ពិសេសស្និតស្នាលគ្នា ដូចគ្រួសារតែមួយអ៊ីចឹង។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Net Sophonary Nary ដែលបានបង្ហោះក្នុងទិដ្ឋភាព នៃពិធីភ្ជាប់ពាក្យ
(ពិធីពិសាស្លាដក់ និងកន្សែង) បានបញ្ជាក់ថា “កម្មពិធីពិសាស្លាដក់ កន្សែងក្មួយស្រី”។
មិនយូរប៉ុន្មាន ព្រោះតែពេញចិត្ត អនាគតបងថ្លៃពេក ធ្វើឲ្យ ប្អូនស្រីបង្កើត របស់លោក ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកថតជុំគ្នា ក្នុងថ្ងៃភ្ជាប់ពាក្យបងប្រុស រួចទំលាយរឿងមួយប្រាប់ទៀត ថា
“Hea chay ចែចូវ day bride sart Sa hav..mummy pen rerse” មានន័យថា “ហ៊ា ឆាយ ថ្ងៃចែចូវ កូនក្រមុំ ស្អាតសាហាវ ម៉ាក់ៗ ប៉ិនរើស”។