តារាចម្រៀងវ័យក្មេង នាយចឺម កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារថ្មីឈ្មោះ សេង សុខឃីម ដែលត្រូវបានគេស្គាល់ថាជាសង្សារទី ៤ នោះមិនសូវសល់ថ្ងៃឡើយ។
សង្សារថ្មីនេះជាសាធារណៈភ្លាម នាយចឺម ក៏ត្រូវមហាជនជាច្រើនលើកសរសើរព្រោងព្រាតថា គូស្នេហ៍ក្រោយរបស់លោកមានសាច់ឈាមស្រស់ថ្លា
មុខមាត់រាងរៅស្រស់ស្អាតណាស់ ថែមទាំងនៅវ័យក្មេងទៀតផង តែរឿងដែលមហាជននាំគ្នាស្រឡាំងកាំងបំផុតនោះគឺ គូស្នេហ៍តារាចម្រៀងរូបនេះ គឺជាមេម៉ាយកូនមួយ។
ដោយឡែកថ្មីៗនេះ នាយចឺម បានបង្ហោះវីដេអូ តាមគណនី Tik Tok ក្រោយឆាកសម្តែង សង្សារថ្មី នាយចឺម ពាក់ស្បែកជើងឲ្យរូប
លោក ជូតសម្អាតឲ្យឡើងចាំង រៀបខ្លួនឲ្យរូបលោក មួយស្អាតតែម្តង ហើយល្អម្លឹងៗ មិនឲ្យ នាយចឺម បាក់ចិត្តស្រឡាញ់ ទើបជារឿងចម្លែក៕
សូមទស្សនាវីដេអូដូចខាងក្រោម៖