នេះបើតាមផេករបស់ សិល្បករកម្ពុជា បានចែកចាយរូបភាព ជាច្រើនសន្លឹក បានបង្ហាញ តារាសម្តែងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា
និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាងអធឹកអធ័ម នាថ្ងៃទី ២៦ កាលពីព្រឹកនេះ។
ក្រឡេកទៅមើល តាមរយៈរូបភាពដែលបានបង្ហោះនោះ ដោយត្រូវបាន គេមើលឃើញថា ក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះ
មានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ក្នុងការធ្វើសាក្ខីភាព នៃគូស្នេហ៍មួយគូនេះ។
តារាចម្រៀង សុគន្ធ និសា, តារាម៉ូដែលរាងខ្ពស់ស្រឡះ អ៊ឹង និមល, តារាសម្តែង សារ៉ាយ សក្ខណា, តារាចម្រៀង លោក អេទ្បិច ច័ន្ទត្រា, ឯម រៀម,
តារាសម្តែង ឌុច លីដា, អុឹម ជីវ៉ា, តារាសម្តែង នី មុន្នីនាថ, ឌួង ហ្សូរីដា, អ្នកនាង ខាត់ សុឃីម, តារាចម្រៀង យូ ឌីស្កូ រួមនិងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។
ឆ្លៀតក្នុងឱកាសនោះ លោក អេទ្បិច ច័ន្ទត្រា ដែលបានបង្ហោះរូបភាពស្អាតៗ ក្នុងពិធីមង្គលការព្រឹកនេះ
បានជូនពរយ៉ាងពិសេសទៀតថា “អបអរសាទថ្ងៃមង្គលជ័យរបស់មិត្តសំលាញ់ Tim Rotha និង Jovany Antonio ២៦ មិនា ២០២២”។
គេឃើញ តារាសម្តែង សារ៉ាយ សក្ខណា បានប៉ះគ្នាជាមួយ អ្នកនាង ខាត់ សុឃីម ក្នុងថ្ងៃការ ទឹម រដ្ឋា លេងមួយឈុតនេះ មើលទៅសប្បាយរីករាយ ខ្លាំងណាស់
ដូចក្រុមគ្រួសារតែមួយអ៊ីចឹង ដោយ អ្នកនាង ខាត់ សុឃីម ជាអ្នកច្រៀង ហើយ សក្ខណា ជាអ្នករាំ។
តោះទស្សនាវិដេអូដូចខាងក្រោម៖