កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ តារាសម្តែង និងតារាបង្ហាញម៉ូត ទឹម រដ្ឋា និងលោក Jovany Antonio បានចូលរោងការ តាមប្រពៃណីខ្មែរ ។
ថ្ងៃរៀបមង្គលការរបស់តារាសម្ដែង និងបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា ដែលបានប្រារព្ធធ្វើឡើង
និងរៀបចំយ៉ាងស្រស់ស្អាត អធិកធម និងមានអ្នកសិល្បៈមកចូលរួមអបអរសាទរជាហូរហែ ជាពិសេសកូនកំលោះនិងកូនក្រមុំពិតជាស្រស់ស្អាត ស័ក្ដិសមគ្នាខ្លាំងតែម្ដង។
ក្នុងនោះផងដែរ គេសង្គេតឃើញថា ពិធីរៀបអាពាហ៍ពិពាហ៍តារាស្រីរូបនេះ បានរៀបចំឡើងយ៉ាងពិសេសធំដុំខ្លាំងមែនទែន។
លើសពីនេះ នាងបានធ្វើឲ្យមហាជន ជាច្រើនចាប់អារម្មណ៍ជាមួយនឹង ឈុតរាត្រីស្រមោលសកាត់នំ ជាពិសេស
ដែលបានរចនាឡើងយ៉ាងស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន រូបពណ៌ស
មានទំម្ងន់រហូតដល់ទៅ 24 គីឡូ ប្រើក្រណាត់អស់ 29 ម៉ែត្រជាពិសេសតម្លៃថ្លៃមិនធម្មតា ដល់ទៅ ៨ពាន់ដុល្លារ។