សុភ័ក្រ្ត កុសុម៉ា ជាពិធីការិនីដែលកំពុងតែទទួលបានប្រជាប្រិយភាពនាបច្ចុប្បន្ននេះ
តាមរយៈសម្តីសម្តៅបែបកំប្លុកកំប្លែង និងភាពក្រមិចក្រមើមរបស់នាង មិនត្រឹមតែពូកែវោហាស័ព្ទ សុភ័ក្រ្ត កុសុម៉ា
ជាតារាចម្រៀងដែលមានសំឡេងពិរោះមួយរូប។ ទាំងអស់នេះជាមូលហេតុដែលធ្វើឲ្យនាងទទួលបាន
ការស្រលាញ់ចូលចិត្តពីគ្រប់ស្រទាប់អ្នកគាំទ្រ បើទោះជានាងមិនសូវមានរូបរាង ពណ៌សម្បុរស្រស់ស្អាតខ្លាំងដូចតារាផ្សេងៗក៏ពិតមែន។
ជាពិសេសកន្លងមក អ្នកគាំទ្រជាច្រើនរបស់នាង តែងតែចូលចិត្តចំអែចំអន់ ក្នុងន័យលេងសើច
ទៅលើសម្បុរ និងរាងរូវរបស់ កុសុម៉ា តែគេមិនដែលឃើញ សុភ័ក្រ្ត កុសុម៉ា តបតរ ឬអន់ចិត្តចំពោះពាក្យលេងសើចទាំងនោះទេ
ប៉ុន្តែផ្ទុយទៅវិញមួយរយៈនេះគេសង្កេតឃើញ សុភ័ក្រ្ត កុសុម៉ា មានភាពប្រែប្រួលច្រើនលើមាត់មុខដែលមើលទៅកាន់តែស្អាតប្លែកជាងមុន ជាពិសេសរាងរបស់នាងចាប់ផ្តើមស្គមស្លីម។
ដោយឡែកកាលពីយប់មិញ សុភ័ក្រ្ត កុសុម៉ា បានបង្ហោះវីដេអូ អំពីសកម្មភាព ក្មេងស្រី ម្នាក់ ច្រៀង យ៉ាង ពិរោះ អោយចូលក្រុម តន្ត្រី
សុភ័ក្រ្ត កុសុម៉ា ។
តោះទស្សនាវីដេអូដូចខាងក្រោម៖