អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ច្បាស់ជាស្គាល់ លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ
និងជាម្ចាស់មុខជំនួញ ធំៗ ជាច្រើនទៀត ដែលកំពុងទទួលបាន ជោគជ័យខ្លាំង តែងតែមានទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ ។
ថ្មីៗនេះដែរ លោកស្រី ទ្រី ដាណា នឹងមានកាដូ បទចម្រៀង ថ្មី២បទ ដែលច្រៀងរួមគ្នាជាមួយកំពូល
តារាចម្រៀង ពេជ្រ សោភា និង សួស វិហ្សា (បទថ្មី២បទ ច្រៀងរួមគ្នា លោកស្រី ទ្រី ដាណា + ពេជ្រ សោភា + សួស វិហ្សា ) ត្រៀមទទួលចូលឆ្នាំថ្មី។
ដោយឡែកថ្ងៃនេះដែរ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ចែដាណា បានបង្ហោះវីដេអូមួយ ពីសកម្មភាព តារាចម្រៀង សួស វីសា និង ពេជ្រ សោភា
យកនំខួបកំណើត មក surprise ខ្លួនដល់ផ្ទះតែម្តង ថែមទំាងមានកាដូប្លែកមកជូនទៀត បើមើលស្រាប់តែឃើញ
មានដូចជា ស្បែងជើងពាក់ក្នុងផ្ទះ កញ្ចក់ឆ្លុះមុខ កំប៉ុងដាក់ទឹក ខ្នើយគេង ពេលធ្វើដំណើរតាមផ្លូវ តុក្កតា ខ្នើយកល់ចង្កេះ បូ និងរបស់ផ្សេងទៀត។
រំភើបពេក ចែដាណា បានត្រឹមពោលពាក្យមួយឃ្លា យ៉ាងខ្លីថា “បងពេជ្រសោភា និងវីសា សប្រាយសាហាវ Sous Visa និង ពេជ្រ សោភា Pich Sophea”។