ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសមិត្តយុវវ័យមិនថាប្រុសស្រីប្រាកដជាស្គាល់
ច្បាស់ហើយលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសនោះ
ដែលលោកច្រៀងនូវបទចម្រៀងមនោសញ្ចេតនាយ៉ាងច្រើន កាន់តែស្តាប់ កាន់តែពីរោះ លន្លង់លន្លោចមិនចេះជិនណាយ។ដោយឡែក
កាលម្សិលម៉ិញនេះ ម៉ោងជិត ១២ យប់ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
ក្រោយឃើញ លោក ឆន សុវណ្ណារាជ បង្ហាញភាពស្និតស្នោល យ៉ាងខ្លាំង ជាមួយនារីដ៏ស្រស់ស្អាតម្នាក់
ឈ្មោះ Xing Sorng ហើយដាក់មួយឃ្លាយ៉ាងខ្លី ថា “ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ @x.sorngg”។
ហើយកាលពីថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយលោក បាន បង្ហាញមុខជាវីដេអូ ឡើងស្វីត
គេល្បីជាគូស្នេហ៌នោះ តែមិនយូរប៉ុន្មានក៏បានបុរសម្នាក់ហាក់បីដូចជាស្គាល់ពួកគេ
ក៏បាននិយាយថា លោក ឆន សុវណ្ណរាជ និង sorng ត្រឹមតែជាក្មួយ និងតែប៉ុណ្នោះ