ជារឿងឲ្យអាណិតជាពន់ពេក ដ្បិតជិតដល់ថ្ងៃរៀបការទៅហើយ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ កូនកម្លោះខិតខំម្នីម្នា រៀបចំផ្ទះសំបែង
ហើយឡើងជណ្ដើរទៅតខ្សែរភ្លើង ប៉ុន្តែជាអកុសល្យ ជណ្ដើរដាក់ចំលើខ្សែរភ្លើងខាងក្រោម
បណ្ដាលឲ្យរហែកជ័ររុំខ្សែរ ឆ្លងចរន្តតាមជណ្ដើរដែក បណ្ដាលឲ្យឆក់កូនកម្លោះធ្លាក់ពីលើជណ្ដើរបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ។
កូនក្រមុំរន្ធត់ស្លុតចិត្ត យំស្ទើរគាំងបេះដូង ។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាលោកគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះកេតុមាលា មានឋានន្តរសក្ត័ អនុសេនីយ៏ត្រី ។
បើតាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះ
នៅខាងមុខដែលទើបកាត់រួច ក៏ត្រូវបាន ជើងជណ្តើររខាងក្រោមសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ឆ្លងចរន្តឆក់ផ្តាច់ជីវីតតែម្តង ។
ឪពុកជនរងគ្រោះឈ្មោះ អ៊ូច យឺ ម្តាយជនរងគ្រោះបានទទួលមរណភាពតាំងពីជនរងគ្រោះកេីតបាន១ខែកន្លះ
ហេីយបានម្តាយ ចិញ្ចឹមឈ្មោះ សាន ហៀង ជាអ្នកបីបាច់ថែរក្សា។ ជនរងគ្រោះមានបងប្អូនបង្កើត ៦នាក់ ដែលជនរងគ្រោះគឺជាកូនទី៦ កូនពៅ ៕
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះត្រូវចូលរោងការនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ ពេលទទួលដំណឹងថា
បុរសខាងលើ ចាកឆ្ងាយជារៀងរហូត ដោយសារតែហេតុការណ៍ខាងលើ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Raksmey Keo ក៏បានបង្ហាញអារម្មណ៍សោកស្ដាយថា៖
«បងសោកស្តាយណាស់ប្អូនប្រុស លឿនពេកហើយ ជិតដល់ថ្ងៃមង្គលហើយ មិនគួរជួបរឿងអ៊ីចឹងសោះ សូមឲ្យប្អូនបានទៅដល់សុគតិភពផងចុះ»។