ថ្មីៗនេះរឿងរ៉ាវ អាចារ្យធំ ម្ចាស់ហាងកាហ្វេវប្បធម៌ នៅខេត្តសៀមរាប និងលោកចាងហ្វាង សាន្ត ប៊ុនធឿន កំពុងល្បីពេញបណ្ដាញសង្គមហ្វេបុកហើយ ដែលមានការឆ្លងឆ្លើយទៅវិញទៅមក។
ហើយនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២នេះ លោក សាន្ត ប៊ុនធឿន មិនបាននៅស្ងៀមឡើយ ដោយធ្វើដំណើរមកកាន់ខេត្តសៀមរាប
រកអាចារ្យធំទៀត ដោយផ្សាយផ្ទាល់ចេញពីមុខហាងកាហ្វេវប្បធម៌ និងបានលើកឡើងគំ.រាម (វីដេអូខាងក្រោម) ទៅកាន់អាចារ្យធំទៀតផង។
នេះបើយោងតាមផេកហ្វេសប៊ុក កាហ្វេវប្បធម៌-សៀមរាប Culture Café បានបង្ហោះយប់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២ នេះថា៖
សេចក្ដីជូនដំណឹង៖
ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មានគ្មានវិជ្ជាជីវ: ក្នុងរូបភាពប្រេីក្បាលមេក្រូ
អង្គភាពសារព័ត៌មាន ទាំងអាការ:ស្រវឹងស្រា អួតក្អេងក្អាង បានមកបង្ករឿងដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង
ដោយបានប្រើពាក្យពេចន៍ #យក កាំ ភ្លេីង មកអោយអញ #ចេញមកអញកាត់ក្បាល… គ្មានកោតក្រែងច្បាប់
គ្មានក្រមសីលធម៌ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ ដែលជាអាជីវកម្មស្របច្បាប់
កាលពីវេលាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង
ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នកវប្បធម៌យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។
ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ ពុកម៉ែបងប្អូនមហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម
និងក្រុមគ្រួសារកោសិកាអ្នកវប្បធម៌គ្រប់រូប មិនអាចទទួលយកបាននូវទង្វេីដ៏សាហាវ ព្រៃផ្សៃយង់គ្នងរបស់បុគ្គលនេះបានឡេីយ។
សូមស្ថាប័នច្បាប់ អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប និងរកយុត្តិធម៌ជូនយេីងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ផង។
យេីងខ្ញុំនឹងភ្ជាប់ វីឌីអូផ្សាយផ្ទាល់របស់បុគ្គលនេះ និងវីឌីអូដែលក្រុមការងារយេីងថតបានជូនក្នុងសំណុំរឿងបណ្ដឹងផ្លូវច្បាប់ជូនតុលាការ។