កាលពីម្សិលមិញនាថ្ងៃទី ០៥ ខែមេសា ឆ្នំាំ ២០២២ នេះ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា
លោកគ្រូតឿ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តកណ្ដាល ត បានកោះហៅគ្រូតឿ ប៉ុស្តិ៍រដ្ឋបាល ឃុំវិហារសួគ៌ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ពាក់ព័ន្ធរឿងមិនសមរម្យមួយចំនួន។
ក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរថា អ្វីដែល គ្រូតឿ ញុំាអាចម៍គោ កន្លងទៅនោះ ជា អាចម៍គោតពិត ឬក៏អត់
ទីបំផុត លោកគ្រូ ចេញមុខបកស្រាយ រឿងនេះហើយ នៅចំពោះមុខ បង សមត្ថកិច្ច ច្បាស់ៗ ថា “អាចម៍គោតហ្នឹង ពិត
តែអត់បានហូបទេ ពេលដែលខ្ញុំហូបហ្នឹង សូកូឡា ទេ សូកូឡា ដាក់នៅក្រោមម្រាមដៃ
អ្នកថតកាត់ត នេះជាការសម្តែងទេ មិនមានបំណងអ្វីអីៗផ្សេងទេ អត់ទេ ហូប សូកូឡា មិនមែនហូប អាចម៍គោទេ…”។
ដោយឡែកនៅយប់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២២ ឧកញ៉ា សម្បត្តិ លើកឡើងថា
ខ្ញុំចូលចិត្តមើលវីដេអូពួកគាត់ ហើយតែងតែសើចសប្បាយជារៀងរាល់ថ្ងៃ ជាពិសេស តួអង្គ #គ្រូតឿ តែម្តង
ខ្ញុំដឹងថា ពួកគាត់ផលិតវីដេអូ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត មិនដឹងថាធ្វើទៅប៉ះពាល់ដល់មុខមាត់ប្រទេសនោះទេ សូមបងប្អូនប្រជាពលរដ្ឋអភ័យទោសពួកគាត់
អ្វីដែលខុសហើយ សូមកែសម្រួលអោយល្អវិញ ហើយបន្តខិតខំធ្វើអោយកាន់តែល្អបន្តទៀតណាប្អូន បងនៅតែបន្តគាំទ្រ
បងសូមឧត្ថម្ភថវិកា 500$ ជូនក្រុមប្អូន
សូមទំនាក់ទំនងមកកាន់ផេក ក្រុមការងារនឹងផ្តល់ជូន
ដូចបានសន្យាទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ ឧកញ៉ា សម្បត្តិ បានជួប គ្រូតឿ ហើយថែមទំាងបានធ្វើរឿងមួយនេះជូនទៀត។ ក្នុងនោះ ឧកញ៉ា ចិត្តធម៌នេះបានបញ្ជាក់បន្ថែមថា
“ថ្ងៃនេះ ក្រុមប្អូនតឿ ហៅ គ្រូតឿ បានអញ្ជើញមកទទួលថវិកា 500$ ពីខ្ញុំហើយ ។ ពួកគាត់សុទ្ធតែជា មនុស្សខិតខំប្រឹងប្រែង ធ្វើការងារ សុចរិត
និងមានមុខរបរ ផ្ទាល់ខ្លួន ឆ្លៀតពេល ថតវីដេអូកំសាន្ត ដើម្បីជាការកំសាន្ត និងបងប្អូនសើចសប្បាយ
អ្វីដែលខុសឆ្គងមកពីគ្នាមិនដឹង ហើយខិតខំកែតម្រូវ ដើម្បីបង្កើតអ្វីដែលថ្មីៗ ផ្តល់ជាចំណីចក្ខុមកកាន់មហាជនសើចសប្បាយបន្តទៀត ។”