តារាចម្រៀងស្រីល្បីឈ្មោះជួរមុខកម្ពុជាគឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន
ជាច្រើនទាំងក្នុងនិងក្រៅស្រុកតាមរយៈបទចម្រៀងល្បីៗរបស់អ្នកនាងជាច្រើន សម្រស់ និងសមត្ថភាពទេពកោសល្យរបស់អ្នកនាងផងដែរ។
អ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថា ដែលក្នុងចិត្តអ្នកគាំទ្រសម័យថ្មីនេះស្ទើរមួយប្រទេស គឺមិនអាចដកចិត្តមិនគាំទ្រនាងបានឡើយ
ដោយសារសមត្ថភាព និង ទេពកោសល្យសិល្បៈដ៏ពិសេស ដែលទាំងនេះហើយបានធ្វើតារាចម្រៀងស្រីរូបនេះ ឡើងដល់ចំណុចកំពូល។
បន្ថែមពីលើសមត្ថភាព និង ទេពកោសល្យច្រៀងនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ត្រូវបានគេមើលឃើញលើរូបសម្រស់ផងដែរ
ដោយមកទល់វ័យប្រមាណ ៣៤ ឆ្នាំ និង ទោះបីមានកូនមួយហើយក្តី ប៉ុន្តែនាងនៅតែរក្សាបាននូវរូបសម្រស់ស្រស់ស្អាតខ្លាំងដដែល។
បើនិយាយពីការរៀបចំខ្លួនទៀតសោត កំពូលតារាចម្រៀងរូបនេះក៏ទទួលបានការសម្លឹងឃើញពីភាពល្អឥតខ្ចោះថែមមួយកម្រិតទៀតហើយ
ព្រោះថានាងពូកែណាស់ក្នុងការរកស្ទីលប្លែក ថ្លៃថ្នូរ និង ស័ក្តិសម មិនថាស្ទីលតុបតែខ្លួនមុខមាត់ ឬ
ស្ទីលនៃការគ្រងនូវឈុតសម្លៀកបំពាក់ឡើយ។កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែទទួលបានការសរសើរជានិច្ច
ពេលដែលនាងបានតុបតែខ្លួន និង គ្រងឈុតប្រណីតៗម្តង ពិសេសការតុបតែខ្លួន និង ស្លៀកឈុតដែលត្រូវតាមកាលៈទេសៈនោះ។
ជាក់ស្តែង ថ្មីៗកន្លងទៅ ឱក សុគន្ធកញ្ញា បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបង្ហោះនៅលើគណនីហ្វេសប៊ុក
ខណៈពេលកំពុងថតបទចម្រៀងចូលឆ្នាំថ្មី ដោយតាមរយៈរូបភាពទាំងនេះ នាងទទួលបានការពេញចិត្តចុចគាំទ្រជាច្រើនពីមហាជន។
យ៉ាងណាមិញ នៅទីបំផុត អ្វីដែលពុកម៉ែ បងប្អូន ក៏ដូចជាអ្នកគាំទ្រ
ជាច្រើនកំពុង ទន្ទឹងរងចាំ ចង្វាក់ប្រពៃណី អបអរឆ្នាំថ្មី ពេលនេះបានមកដល់ហើយ ដោយខាងផលិតកម្មរស្មីហង្សមាស
ទើបបានបញ្ចេញចម្រៀងមួយបទហើយ នាព្រឹក ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ នេះ ក្រោមចំណងជើងថា “ពរជ័យហង្សមាស”
ពិតជាប្លែកអារម្មណ៍ និងពីរោះរណ្តំចិត្តខ្លាំងណាស់។មួយបទនេះ ជាការបកស្រាយរួមគ្នា សុទ្ធតែ តារាចម្រៀងល្បីៗទៀត មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា, ផន ស្រីខួច, ចំរើន សុភ័ក្ត្រ,
ឈីន រតនៈ និង ម៉ង់ ចាន់កញ្ញា ហើយក៏ជាការ និពន្ធទំនុកច្រៀង ដោយ លី ស៊ីនហួន រួមនិង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ គង់ សុភក្ដី។
ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ នៅលែងសុខហើយ ព្រោះតែចាប់អារម្មណ៍ពេក ក៏នាំគ្នានិយាយថា ៖ ពីរោះណាស់ ស្ដាប់ហើយនឹកឃើញជំនាន់មុន
មានភាពផ្អែមល្ហែម, បងកញ្ញាស្អាតហើយ ច្រៀងពីរោះទៀត, សមសួន,ពីរោះខ្លាំងណាស់ បូកថែមទាំងក្បាច់រាំទៀត ពិតជាល្អខ្លាំងណាស់,
ចែកញ្ញារាំ មកទន់ភ្លន់ ណាស់ សំខាន់ស្រស់ទាំង៥ បើសមត្ថភាពវិញ ពេញខ្លួន, មិនត្រឹមតែសមសួនទេ ហើយថែមទាំងសំឡេងផ្អែមៗ
ពីរោះៗទៀតផង មួយបទនេះ ចាក់ចំកណ្តាលបេះដូងខ្ញុំហើយ, ស្រស់ស្អាតគ្រប់រូប រាំស្អាត ច្រៀងពីរោះគ្រប់ៗគ្នា ពេញចិត្តណាស់។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕