ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះលោកជំទាវ លីយ៉ាណា
ដែលជាភរិយាអ្នកឧកញ៉ាហុង ពីវ បានប្រើប្រាស់ជីវិតយ៉ាងមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយមានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ឈ្មោះ Ruby។
មកទល់នឹងពេលនេះកូនស្រីសំណព្វចិត្តរបស់លោកឧកញ៉ា កាន់តែធំខ្លាំងឡើងហើយ
រីឯសម្រស់វិញក៏ធ្វើឲ្យមហាជនភាគច្រើនតែងតែសរសើរដល់កូនលោកគ្រប់គ្នា
ដែលនៅក្មេងប៉ុណ្ណឹងសោះ មានមុខមាត់ស្រស់ស្អាតយ៉ាងគួរឲ្យក្នាញ់ ជាពិសេសពិតជាពេញចិត្តនូវភាពវ័យឆ្លាតរបស់នាងតែម្តង។
ហើយកាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍
និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត
និងធំប្លែកជាមុនឆ្ងាយណាស់ ជាមួយទឹកមុខស្នាមញញឹម គួរឲ្យគ្រឺតតែម្តង។