ចាប់តាំងពីតារាកំប្លែង នាយ តាក់ស៊ី ប្រកាសរួមរស់ជាប្ដីប្រពន្ធជាមួយប្រពន្ធក្រោយមក គេសង្កេតឃើញតារាកំប្លែងប្រុសរូបនេះហាក់មានយីអ៊ុនឡើងជាងមុន
ទាំងមុខរបររកស៊ី និង ការងារ ធ្វើឱ្យជីវភាពនាយពេលនេះល្អប្រសើរមានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្ដីសុខ។
ស្រាប់តែថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីដ៏ស្រស់ស្អាតម្នាក់បានទំលាយវីដេអូក្នុង Tik Tok
បង្ហាញពីសកម្មភាព ក្នុងថ្ងៃមង្គលារការរបស់ខ្លួន និងទិដ្ឋភាពផ្អែមល្ហែមស្និតស្នាលជាច្រើនទៀត ជាមួយ នាយ តាក់ស៊ី ដែលត្រូវជាស្វាមី។
ក្រោយរកស៊ី កាក់កបមួយរយៈ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ គ្រប់គ្នាភ្ញាក់ព្រឺត
ក្រោយឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារ និងរូបមួយសន្លឹក រួចប្រាប់ថា “អបអសាទរ តារាកំប្លែង នាយតាក់ ស៊ី
ដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ 18ម៉ឺនដុលារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់ម៉ិញ 19.12.2021 ។”។
ចំណែកកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយឃើញភរិយា យកចិត្តទុកដាក់ មិនប្រកាន់ខ្លួន
ដោយមានពេលខ្លះពាក់ស្បែកជើងឲ្យទៀតនោះ ធ្វើឲ្យ នាយ តាក់ស៊ី ទប់ចិត្តលែងជាប់ហើយ ក៏ពោលពាក្យទំាងរំជួលអារម្មណ៍ថា
“ភរិយាយខ្ញុំ គាត់មិនដែលប្រកាន់ការងារ ឬទីកន្លែងទេ អរគុណអូន មើលថែប្តីរហូត ប្រពន្ធស្អាតរកទីណាក៏បាន តែប្រពន្ធដែលលះបង់ អោយយើង មានមិនច្រើនទេ”។