លោកស្រី ទ្រី ដាណា ខ្លោចចិត្តណាស់ ពេលឃើញទឹកភ្នែកពួកគាត់ហូរ ហើយនឹងសន្យាថាធ្វើរឿងគួរអោយគោរពជូនពួកគាត់ទៀត
គណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពដ៏សែនខ្លោចចិត្ត ពេលឃើញ គ្រួសារមួយដែលនៅផ្លូវដាច់ស្រយាល នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកស្រី ទ្រី ដាណា បានប្រាប់ឲ្យដឹងថា “មិនយល់បេះដូងខ្លួនឯង ហេតុអីឆាប់រំជួល ឆាប់មានក្ដីអាណិតយ៉ាងនេះ យល់ហើយ ពាក្យថាក្រោមមេឃតែមួយ វាសនាខុសគ្នា។
លោកស្រី ទ្រី ដាណា បានបន្ថែមទៀតថា “ជួបគាត់តាមផ្លូវដាច់ស្រយាលនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ គ្រួសារគាត់ក្រលំបាក កូន៦នាក់ ហើយក្មេងម្នាក់នេះ គាត់រលា.
កភ្លើ . ង របួសជើង គ្មានលុយព្យាបាល។ ខ្ញុំជួយថវិកាខ្លះ ដើម្បីព្យាបាល សន្យាថានឹងទិញរទេះល្អជូន និងសម្ភារៈសិក្សាផ្សេងៗ។
ខ្លោចចិត្តណាស់ ពេលឃើញទឹកភ្នែកពួកគាត់ហូរ យំទាំងអស់គ្នា មិនដឹងថាជីវិតពួកគាត់ជួបទុក្ខសោកអ្វីខ្លះ”។