កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ
មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី
ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។
ស្រាប់តែ មកដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ តារាកំប្លែង នីឡា
បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram កំពុងពពោះ បាន 17
សប្តាហ៍ រួចប្រាប់ហ្វេនៗ ឲ្យដឹងបែបនេះ ថា “Hi mommy 17week” មានន័យថា “សួស្តី ម៉ាក់ៗ បាន 17 សប្តាហ៍ហើយ”។
ដឹងរឿងនេះភ្លាម មានអ្នកមួយចំនួនតូច ពេបជ្រាយ និងរិះគន់ រឿង តារាកំប្លែងពពោះ ជិត៥ខែនេះ។
ដោយសារតែទ្រាំលែងបាន ធ្វើឲ្យ នីឡា ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ក៏ចេញមុខ ដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ខណៈកំពុង live ថា
“ចង់ខ្ញុំការថ្ងៃហ្នឹង ស្អែកឡើងខ្ញុំមានកូន ក៏វាជារឿងខ្ញុំ ខ្ញុំការហើយ ខ្ញុំអត់កូន ក៏វារឿងខ្ញុំ ខ្ញុំកូនមួយហើយ ខ្ញុំការក៏រឿងខ្ញុំ,
ការថ្ងៃហ្នឹង ស្អែកឡើងមានកូន ក៏មិនមានបញ្ហាអីដែរ ឲ្យតែយើងបានសំពះផ្ទឹមជាមួយគ្នា ក្រាបសំពះដល់ម៉ែឪ តាមពិតខ្ញុំការតាំងពីយូរហើយ
បើបងប្អូនជេរក៏ខុសដែរ ហេតុអីខ្ញុំនិយាយថាខុស ខ្ញុំការតាំពីរយូរហើយ ខ្ញុំការនៅផ្ទះខ្ញុំនេះ ខ្ញុំសែន ម៉ែឪ បងប្អូន ដឹងឮទំាងសងខាងនេះ
រឿងអីក៏និយាយថាខ្ញុំមានកូនមុនការ កំពុងតែអត់យល់ បើខ្ញុំការជាមួយគ្នានៅផ្ទះហើយហ្នឹង ហើយខ្ញុំធ្វើកម្មវិធីនៅសុខានេះដូចជប់លៀង អ៊ីចឹង
ឃើញខ្ញុំការកាត់ៗអត់ សូត្រមន្តក៏ថ្ងៃហ្នឹង ខ្ញុំមានតែសូត្រមន្ត កាត់សក់ ពាក់ចិញ្ចៀន ហើយនិងទទួលភ្ញៀវតែប៉ុណ្ណឹង
ដូចជប់លៀងអ៊ីចឹង ខ្ញុំការហើយ ហើយ តែគ្រាន់ខ្ញុំការហ្នឹង ការបែបតូចនៅផ្ទះអត់ធ្វើធំដុំទេ នៅផ្ទះខ្ញុំធ្វើល្មមទេ សែន ចងដៃ បងប្អូនមកកួចដៃ…”។