មានព័ត៌មានដ៏រស៊ើបមួយកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក ក្រោយពេលដែលគេបានឃើញScreenshot មួយភ្ជាប់ជាមួយគណនីបណ្ដាញ Twitterរបស់មហាសេដ្ឋីលេខមួយនៅលើពិភពលោក
ដែលជាCEOនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Teslaនិងក្រុមហ៊ុនអវកាស លោក Elon Musk បានប្រកាសនៅលើបណ្ដាញ Twitterរបស់លោកថាលោកកំពុងតែធ្វើការទិញក្រុមហ៊ុនហ្វេបុកដើម្បីលុបវាចោល។
ដោយScreenshotដែលភ្ជាប់ជាមួយនិងគណនីបណ្ដាញ Twitterរបស់លោក Elon Must ត្រូវបានគេផ្ស`ព្វផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២នាពេលកន្លងទៅ
ចំណែកឯសារដែលបង្ហោះលើគណនីរបស់លោក Elon Mustនោះត្រូវបានបង្ហោះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២។
ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើដែលលោក Elon Mustបានបង្ហោះសារចង់ទិញក្រុមហ៊ុនយក្សហ្វេបុកដើម្បីលុបវាចោលនេះ
ជាព័ត៌មានមិនពិតនោះទេ ហើយសារដែលបង្ហោះនោះលោក Elon Mustគាត់ក៏មិនបានបង្ហោះដែរ សារដែលអ្នកមើលឃើញគេថត Screenshotមកនោះជាសារកាត់តតែប៉ុណ្ណោះ។