ជុំវិញរឿងរ៉ាវជី`វិ`តគ្រួសាររបស់Admin ជីង ចក់ជាមួយនិងភរិយារបស់គាត់ដែលជាស្រ្ដីមេម៉ាយកូនមួយសាច់សខ្ចីញ៉េញក្រមុំៗសូមចាញ់ បានដើរដល់ផ្លូវទាល់ហើយ
ព្រមទាំងបានលែងលះគ្នារួចរាល់ ក្រោយពេលដែលអតីតភរិយារបស់Admin ជីង ចក់បានចាប់បានAdmin ជីង ចក់បានឆាតទាក់ទងជាមួយនិងនារីៗខាងក្រៅជាច្រើននាក់។
ហើយក្រោយមកអតីតភរិយារបស់Admin ជីង ចក់ក៏បានឡាយវីដេអូរៀបរាប់នៅរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនិងAdmin ជីង ចក់។
នៅក្នុងវីដេអូឡាយនោះអតីតភរិយារបស់Admin ជីង ចក់ អ្នកនាង ទ្រិញ ផល្លាក៏បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមើលងាយទៅលើអតីតម្ដាយក្មេក(ដែលជាម្ដាយប`ង្ករើតរបស់Admin ជីង ចក់) និងប្អូនស្រីរបស់ពូចក់
ដោយពោលពាក្យថា ក្រែងប្អូននិងម្ដាយប្អូនរាល់ថ្ងៃនិងគ្រួសារប្អូននៅក្រោមតង់តើសហី?ហើយពេលភ្លៀងមកមួយមេៗអូនរកសូមផ្ទះគេគេង ហើយក្រែងម្ដាយនៅលើទឹកតើសហីរាល់ថ្ងៃ។
ដោយឡែកងាកក្រឡេកទៅមើលពូចក់វិញ ក្រោយពេលបានឃើញសម្ដីរបស់អតីតភរិយាមើលងាយម្ដាយខ្លួនបែបនេះទើបពូចក់បានពោលពាក្យនេះចេញមកថា
ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាឋម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថានឹងធ្វើឱ្យម៉ែបានជ្រក នៅក្នុងឆ្នាំនេះ។