មួយរយៈពេលកន្លងមកនេះព័ត៌មានទាក់ទងនិងAdmin ជីង ចក់កំពុងតែក្លាយទៅជាប្រធានបទក្តៅនៅលើបណ្ដាញសង្គមហ្វេបុក
ក្រោយពេលដែលAdmin ជីង ចក់និងភរិយារបស់លោកគឺអ្នកនាង ទ្រិញ ផល្លាដែលទើបតែរៀបការមិនបានប៉ុន្មានផង
បានសម្រេចចិត្តលែងលះគ្នា ក្រោយពេលដែលនាងបានតាមទាន់ពូចក់លួចឆាតទាក់ទងជាមួយនិងនារីខាងក្រៅជាច្រើននាក់។
ដោយឡែកក្រោយពេលរឿងរ៉ាវលែងលះគ្នារបស់ពូចក់និងអ្នកនាងទ្រិញ ផល្លាបានកើតឡើង ក៏មានការគាស់កកាយនៅរឿងរ៉ាវជាច្រើនពាក់ពន្ធ័ជាមួយនិងពូចក់។
ក្នុងនោះគេក៏ចាប់អារម្មណ៍ទៅលើការនិយាយស្ដីរបស់ពូចក់នាពេលកន្លងមកជុំវិញរឿងនារីវត្តភ្នំ ទើបមានហ្វេនម្នាក់់បានសួរចំៗទៅកាន់ពូចក់ដោយរៀបរាប់ថា
«សួរតាមត្រង់ពូធ្លាប់ទៅវៃសិ`ចនៅវត្តភ្នំមែនអី» ឃើញសំណួរបែបនេះពូចក់មិនលាក់លៀមឡើយហើយក៏ឆ្លើយត្រង់ៗទៅវិញថា
«ពូនិយាយលេងតើ ដុតក្មេងៗ»ដូច្នេះសបញ្ជាក់ឱ្យឃើញថាពាក្យដែលAdmin ជីង ចក់ឩស្សាហ៍
និយាយរឿងនារីវត្តភ្នំនោះគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះដោយគាត់មិនដែលបានទៅវត្តភ្នំដើម្បីរកនារីៗទាំងអស់នោះទេ។