ក្រោយពេលដែលមានរឿងអាស្រូវលួចឆាតទាក់ទងជាមួយនិងនារីខាងក្រៅជាច្រើននាក់ រហូតឈានដល់លែងលះជាមួយនិងប្រពន្ធសាច់សខ្ចីញ៉េញដូចបណ្ដូលចេករួចមក
នៅថ្ងៃទី០៣ ខែឩសភា ឆ្នាំ ២០២២នេះ Admin ជីង ចក់ក៏បានរត់ទៅធ្វើអំពើល្អដោយឧបត្ថម្ភជាថវិកាចំនួន ១០០ដុល្លារ ដល់ប្អូនៗ សាលាបឋមសិក្សា២៤កញ្ញា។
ក្នុងនោះតាមរយៈគណនីបណ្ដាញសង្គមហ្វេបុកឈ្មោះ 12 Happy Football Team បានបង្ហោះសារនៅល្ងាចថ្ងៃទី០៣ ខែឩសភា ឆ្នាំ ដោយរៀបរាប់ថា
បងប្រុស ជីងចក់ បានឧបត្ថម្ភជាថវិកាចំនួន ១០០ដុល្លារ ដល់ប្អូនៗ សាលាបឋមសិក្សា២៤កញ្ញា ដែលតំណាងឱ្យ
ខេត្តកំពង់ស្ពឺ ក្នុងការប្រកួតក្នុងវិញ្ញាសា បាល់ទះ ជូនពរប្អូនៗទទួលបានជ័យជម្នះ