ជឿជាក់ថាប្រិយមិត្តអ្នកអានខ្លះច្បាស់ជាបានជ្រាបហើយនៅព័តមានដ៏កក្រើកជុំវិញការលែងលះគ្នារវាងAdmin ជីង ចក់ និង
ភរិយារបស់គាត់ ក្រោយពេលដែលភរិយារបស់Admin ជីង ចក់បានតាមទាន់Admin ជីង ចក់លួចឆាតទាក់ទងជាមួយនារីខាងក្រៅជាច្រើននាក់។
ដោយឡែកក្រោយពេលលែងលះគ្នារួចរាល់ហើយនោះ ស្រាប់តែមកដល់ថ្ងៃទី០៣ ខែឩសភា ឆ្នាំ ២០២២នាពេលកន្លងទៅនេះ
Admin ជីង ចក់ក៏បានឡាយវីដេអូដោយរៀបរាប់នៅរឿងជាច្រើន ហើយនៅពេលនោះក៏មានហ្វេនសួរពូចក់ថា
«នឹកមីងអត់ ម៉េចក់» ភ្លាមៗនោះពូចក់ក៏ប្រែប្រួលទឹកមុខទៅជាស្រពោនហើយឆ្លើយទៅវិញថានឹកតើស
ធម្មតាប្ដីប្រពន្ធវាតែងតែនៅនឹកគ្នា នៅស្រណោះស្រណោកហើយ អារឿងបែ`កគ្នា វាលឿន វាថ្មីៗពេក។
ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូរបស់ពូចក់នៅខាងក្រោម៖