កាលពីល្ងាចថ្ងៃទី០៤ ខែឩសភា ឆ្នាំ ២០២២ នាពេលកន្លងទៅនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ក្រោយពេលដែលមានការបែ`កធ្លា`យរូបថតមួយសន្លឹកដែលថតស្និទ្ធិស្នាលរវាងAdmin ជីង ចក់និងអតីតភរិយារបស់គាត់ឈ្មោះ ទ្រិញ ផល្លាក្នុងក្លឹបកម្សាន្តមួយកន្លែង
ប្រៀបដូចជាប្ដីប្រពន្ធដែលមិនទាន់បែ`កគ្នាអ៊ីចឹង ខណៈដែលពួកគេទាំងពីរនាក់នេះបានបង្ហោះសារនិងឡាយវីដេអូក្កែងៗលើបណ្ដាញសង្គមបង្ហាញអំពីការប្រេះឆាបែ`កបាក់គ្នានិងប្រាប់ថាបានលែងលះគ្នារួចរាល់ហើយ។
ជុំវិញការបែ`កធ្លា`យរូបថតខាងលើនេះAdmin ជីង ចក់បានបញ្ជាក់ច្បាស់ៗថាគាត់យប់មិញនេះពិតជាបានជួបអតីតភរិយារបស់គាត់ពិតប្រាកដមែន
ប៉ុន្តែរឿងពិតនោះគឺរូបលោកនិងអតីតប្រពន្ធ ជួបគ្នាដោយចៃដន្យប៉ុណ្ណោះ ព្រោះការជួបគ្នានេះ ជាការរៀបចំ ដោយមានបងស្រីដែលខ្លួនរាប់អានម្នាក់់ បានខលហៅរូបលោកទៅចូលរួមកម្មពិធីខួបកំណើតកូនប្រុស។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោក ផែង វណ្ណៈ វិញក្រោយបានជ្រាបនៅរឿងរ៉ាវខាងលើនេះគាត់ក៏បានបង្ហោះសារដោយបោះសម្ដីចុកៗដោយមិនបានបញ្ចេញឈ្មោះសំដៅទៅនរណានោះទេដោយគាត់គ្រាន់តែរៀបរាប់ថា
ប្ដីប្រពន្ធចាស់ៗសម័យមុនពេលឈ្លោះគ្នាប្រឹងលាក់បាំងណាស់មិនហ៊ានឱ្យគេដឹងទេខ្លាចខ្មាសគេ ជាពិសេស`ពួកគាត់គិតពីអនាគតកូនៗទៅថ្ងៃក្រោយ ។
តែប្ដីប្រពន្ធសម័យនេះខ្លះជាពិសេសអ្នកលក់អនឡាញ ពេលឈ្លោះគ្នាផ្សាយផ្ទាល់តែម្ដង អត់កេរខ្មាសសោះ ។
ខ្លះក៏ឈ្លោះពិត ខ្លះក៏សំដែងឈ្លោះដេីម្បីទីផ្សារអនឡាញរបស់ពួកគេ ។ ចំពោះប្ដីប្រពន្ធដែលសំដែងឈ្លោះគ្នាដេីម្បីទាក់ទាញការចាប់
អារម្មណ៍ចំពោះផលិតផលរបស់ខ្លួនជាប្ដីប្រពន្ធដ៏ថោ`ក`ទា`បបំផុតប្រចាំ ហ្វេសប៊ុក ។ #សំដីកូនអ្នកមេសាង ខេត្តព្រៃវែង។