រឿងឡើងងារជាឧកញ៉ាមួយរយៈពេលនេះហាក់ដូចជាផ្ទុះកក្រើកឡើងវិញបន្ទាប់ពីបានផ្ទុះម្ដងរួចមកហើយរឿងអ្នកលក់អនឡាញដ៏ល្បីឈ្មោះបានឡើងងារជាឧកញ៉ាដូចជា ម៉ែរួយនិងអ៊ាន សៀវម៉ីជាដើម។ល។
ចំណែកឯការផ្ទុះថ្មីៗនេះគឺពាក់ព័ន្ធនិងតារាចម្រៀងបានក្លាយទៅជាឧកញ៉ាដូចជាតារាចម្រៀង ខេមរៈសិរីមន្ត និងតារាចម្រៀងលោកព្រាប សុវត្ថិជាដើម។ល។
មិនតែប៉ុណ្ណោះប្រធានសមាគមន៍សិល្បះករកម្ពុជាលោក ហេង ឡុងក៏បានទទួលគោរម្យងារជាឧកញ៉ាផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់នាយ ពាក់មីវិញក្រោយឃើញគេឡើងជាឧកញ៉ាព្រោងព្រាត ស្រាប់តែនាយពាក់មីបានលើកឡើងបែបនេះថា
ចេញពីផ្ទះម៉ែឪប`ង្ករេីត មកមេីលផ្ទះម៉ែឪក្មេកទៀត រាល់ថ្ងៃមិនប្រាថ្នាក្លាយជាឧកញ៉ាអីទេ
សុំតែម៉ែឪទាំងសងខាងបានរស់ស្រួល បងប្អូនមានការងារធ្វេី គឺខ្ខ្ញុំអស់ចិត្តហេីយ
ធ្វេីផ្ទះជូនម៉ែឪពេលគាត់នៅរស់ ប្រសេីជាងសង់ចេតីយមាសជូនគាត់ពេលដែលគាត់ស្លា`ប់