ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើផេកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក
ពីកូនក្រមុំ និងកូនកំលោះ មួយគូ ផ្ទុះការចាប់អារម្មណ៏ខ្លាំង ដោយមើលតាមរូបភាពកូនកំលោះហាក់វ័យរាង
ចាស់បន្តិច ខណៈខាងកូនក្រមុំនៅក្មេង ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាច្រើនបានខមិនជូនពរ និងអ្នកខ្លះថា៖«មួយគូនេះពិតជាសមគ្នាណាស់! មានអ្វីជូនពរពួកគាត់ទាំងពីរ?»៕
ហើយបន្ទាប់មកមានផេកមួយទៀតបានបង្ហោះថា៖
«ប្រុសគ្នាយើងកុំទាន់ភ័យ សំខាន់អោយតែយើងខំរកលុយនិងមានចិត្តស្មោះទៅ ព្រោះស្រីៗឥលូវគេរកតែចិត្តស្មោះទេ យើងចាស់បន្តិចក៏មិនអីដែរ» ។
ក្រោយពីមានការភ្ញាក់ផ្អើលបែបនេះហើយ មានផេកមួយទម្លាយថា កូនកំលោះ នៅក្មេងទេ មិនមែនចាស់នោះទេ រូបនោះត្រូវគេយកទៅកាត់ ត រូបភាព ។
ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖