Menu
Kamsantoday
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កំសាន្ត
Kamsantoday

គេយកបទកាឡៃ០៤ឆ្នាំហើយទើបតែដឹង ពេលភារិន យកមកប្រឡងទើបកូនស្រីកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿនប្រតិកម្មខ្លាំងៗថា…(មានវីដេអូ)

Posted on May 10, 2022

យុវជនម្នាក់់ដែលមានឈ្មោះ ភៀន ភារិនបានលើកយកបទចម្រៀងមួយបទមានចំណង់ជើងថា «ខ្ចីលុយម៉ែក្មេក»មកប្រលងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី០៤ ដែលបទចម្រៀងនេះជាបទចម្រៀងច្រៀងដើមដោយលោក សន ណារ៉ាក់។

ហើយលោក សន ណារ៉ាក់ដែលជាអ្នកច្រៀងដើមនៃបទចម្រៀងនេះបានយកបទ«ម្តាយក្មេកមកលេង» ដែលជាបទកម្មសិទ្ធិបញ្ញា របស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន មកធ្វើការកាឡៃដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមឡើយ។

ក្រោយពេលបានឃើញបែបនេះទើបកូនស្រីរបស់ម្ចាស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿនបានចេញប្រតិកម្មនៅលើបណ្ដាញសង្គមហ្វេបុកដោយលើកឡើងថា

យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន

បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោករឿងពិតរបស់ម្ដាយខ្ញុំ យកមកកាឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក )

អ្នកដែលយកបទ មកកាឡៃ រហូតមាន អ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើឱ្យក្មេងជំនាន់ក្រោយយល់ច្រឡំ បទចម្រៀង

មិនគិតពីម្ចាស់ដើម សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ មិនអនុញ្ញាតទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បា`ប់កម្មសិទ្ធបញ្ញា

សូមបញ្ជាក់ថាពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែររបង្កើតថ្មី តែមិនកាឡៃបទ ម្ចាស់ដើម . កន្លងមក ដូច រឿងនាយចឺម យក បទ នឹកភូមិភ្នំធំ មកកាឡៃ ធ្វើឱ្យក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា

.កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះ .តាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា រី បានសំណងពី នរណាម្នាក់់ទេ

.តើខុសទេដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់

បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម អរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៏ុនឈឿន សូរីវិល័យន ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៏ុនឈឿន)

©2022 Kamsantoday