បន្ទាប់ពីឈ្លោះគ្នានិងប្រកាសលែងលះនៅលើបណ្ដាញសង្គមហ្វេបុកឡើងកក្រើកមេឃរំជួយដីរួចមក
ស្រាប់តែថ្មីៗនេះភរិយារបស់Admin ជីង ចក់ក៏បានលើកលែងទោ`សឱ្យស្វាមីព្រមទាំងព្រមសម្របសម្រួលត្រូវគ្នាវិញផងដែរ។
ពាក់ព័ន្ធនិងការត្រូវគ្នាវិញនេះ ធ្វើឱ្យមហាជនខ្លះនាំគ្នារិះគន់ ហើយថាការឈ្លោះគ្នារបស់គូស្នេហ៍មួយគូនេះគឺជាការសម្ដែង មិនមែនជារឿងពិតនោះទេ។
ជុំវិញការចោ`ទខុសទំនងនេះត្រូវបានAdmin ជីង ចក់និងភរិយារបស់គាត់ច្រានចោលហើយបញ្ជាក់ច្បាស់ៗថាពួកគេទាំងពីរនាក់មិនបានសម្ដែងនោះទេគឺពួកគេពិតជាបានឈ្លោះគ្នាពិតប្រាកដមែន។
ចំណែកឯភរិយារបស់Admin ជីង ចក់ក្រោយត្រូវគ្នាវិញជាមួយស្វាមីនាងក៏បានបោះសម្ដីទៅកាន់អ្នករិះគន់នាងដោយលើកឡើងថា
ខ្លួនមិនខ្វល់នឹងសម្តីអ្នកដែលរិះគន់ដៀលជេនាងរឿងប្រកាសថា លែងលះគ្នាហើយ ក៏ត្រលប់មកយកគ្នាវិញនោះឡើយ។
ផ្ទុយទៅវិញ អ្នកនាងបែរជានិយាយថា បើខ្លួននិងស្វាមីបើកចិត្តរស់នៅជាមួយគ្នាវិញ ហើយមានក្តីសុខ ទៅខ្វល់អីនឹងសម្តីអ្នកដែលជេនោះ។