មួយរយៈពេលកន្លងមកនេះមានព័ត៌មានដ៏រស៊ើបមួយបានកើតឡើងទៅលើលោកស្រី ទ្រីដាណាដែលជាថៅកែហាងពេជ្រនិងបុគ្គលដ៏ល្បីនៅលើបណ្ដាញសង្គមហ្វេបុក ពាក់ព័ន្ធនិងព័ត៌មានថាមានប៉េអឹមបានលួចស្រលាញ់ចែដាណា។
ជុំវិញរឿងរ៉ាវយល់ច្រឡំខាងលើនេះក៏មានហ្វេនរបស់លោកស្រី ទ្រីដាណាបានចូលទៅខមិននៅក្នុងការឡាយវីដេអូរបស់លោកស្រី ទ្រីដាណានៅថ្ងៃទី១៥ ខែឩសភា ឆ្នាំ ២០២២ដោយចោ`ទសួរត្រង់ៗថា
ការថ្ងៃណា ចែ ជាមួយបង ធ្វើប៉េអឹម។គ្រាន់តែឃើញសំណួរនេះភ្លាមលោកស្រី ទ្រីដាណាក៏បានឆ្លើយតបទៅកាន់អ្នកសួរលោកស្រីដោយបកស្រាយច្បាស់ៗកុំឱ្យមានការយល់ច្រឡំទៀតថា
បងប្អូនទាំងអស់គ្នាត្រូវចេះវិភាគតាមរូបភាព ព្រោះខ្ញុំអ្នកណាក៏ស្រលាញ់ខ្ញុំដែរព្រោះខ្ញុំជាបុគ្គលសាធារណៈ បុគ្គលរបស់មហាជន ទៅណាក៏គាត់សុំខ្ញុំថត ទៅណាក៏ហ្វេនសុំថត
ហើយគេបង្ហោះ ហើយយើងហាមចិត្តគេមិនឱ្យស្រលាញ់ម៉េចបងប្អូន? នរណាស្រលាញ់យើងជារឿងបោះគេបងប្អូន ហើយបងប៉េអឹមណា នោះលក្ខណៈថា
សុទ្ធតែហ្វេននិង ហើយចាស!គាត់ធ្លាប់ស្គាល់គ្នា សុទ្ធតែក្រុមការងារ ពីមុនមកចឹង ហើយគាត់មានប្រពន្ធមានកូនហើយតើស។
ហើយគ្រាន់តែឃើញចែដាណាថតជាមួយនរណាគេពីរនាក់ចឹងអត់បានទេហ៎! មិនចេះខ្វះទេអ្នកសុំចែដាណាថតនោះមានច្រើនម៉ាគគោក។ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូនៃការបកស្រាយរបស់ចែដាណានៅខាងក្រោម៖