កាលពីរាត្រីថ្ងៃអាទិត្យទី១៥ ខែឩសភា ឆ្នាំ ២០២២នាពេលកន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី០៤បានឈានចូលមកដល់វគ្គ Judge Audition សប្ដាហ៍ទី០២ហើយ។
ដោយក្នុងសប្ដាហ៍ទី០២នេះមានបេក្ខជន បេក្ខនារីដែលមានសំនៀងច្រៀងពីរោះជាច្រើននាក់បានឡើងមកបញ្ចេញសមត្ថភាពដើម្បីប្រកួតប្រជែងទៅកាន់វគ្គបន្តបន្ទាប់ទៀត។
ក្នុងចំណោមបេក្ខជនដែលមានសមត្ថភាពទាំងអស់នោះក៏មានបេក្ខនារីម្នាក់់ឈ្មោះ ស្រ៊ាង ស្រីនិច ផងដែរ ដោយនាងបានលើកយកបទចម្រៀង បេះដូង១០០មកធ្វើការប្រកួតប្រជែង។
ក្រោយពេលដែលនាងបានបកស្រាយបទចម្រៀងចប់ធ្វើឱ្យគណៈកម្មការសរសើរនាងមិនដាច់ពីមាត់ថាមានសំនៀងពីរោះច្រៀងបានល្អហើយនាងក៏ទទួលបានយេស០៤ពីគណៈកម្មការដើម្បីអាចទៅវគ្គបន្តទៀត។
ក៏ប៉ុន្តែនៅពេលដែលកញ្ញា ស្រ៊ាង ស្រីនិចបានទទួលយេស០៤ពីគណៈកម្មការរួចមកនាងមានក្តីរំភើបជាខ្លាំង ហើយដើរទៅបន្ទាប់រង់ចាំវិញ ពេលនោះឪពុករបស់នាងឃើញកូនទទួលបានយេស០៤ពីគណៈកម្មការគាត់រំភើបខ្លាំងណាស់
ក៏រត់មកឱបកូន តែបែរជាកូនស្រីរបស់គាត់មិនឱបឪពុកមុនបែរជាទៅឱបពិធីការិនីមុនទៅវិញ ហើយទើបមកឱបឪពុកតាមក្រោយ។
នៅពេលបានឃើញទង្វើរបស់នាងដែលធ្វើដាក់ឪពុកបែបនេះក៏មានមហាជនខ្លះបានបញ្ចេញមតិរិះគន់ទៅលើស្រ៊ាង ស្រីនិច ដែលទង្វើរបស់នាងធ្វើនេះពិតជាមិនស័ក្តិសមឡើយ។
ដូច្នេះចង់ដឹងឱ្យកាន់តែច្បាស់ប្រិយមិត្តអាចទស្សនាវីដេអូដែលនៅខាងក្រោមហើយយើងខ្ញុំនិងភ្ជាប់Screenshort ដែលមហាជនរិះគន់កញ្ញា ស្រីនិចនៅខាងក្រោមនេះ៖