មានមហាជនខ្លះប្រហែលជាធ្លាប់ស្គាល់ហើយកញ្ញា ញឹម សួនសោភាទេពីដែលជាអតីតបេក្ខនារីនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ កាលពីកំលុង ឆ្នាំ ២០១៧
ដោយកាលនោះនាងបានលើកយកបទចម្រៀងស្រែកមួយបទមានចំណង់ជើងថា SaxoPhone បាត់ស្នេហ៍មកប្រកួតប្រជែង ហើយក៏ទទួលបានយេស`ពីគណៈកម្មការអាចទៅវគ្គបន្តទៀតបាន
ក៏ប៉ុន្តែវគ្គក្រោយៗមកទៀតកញ្ញា ញឹម សួនសោភាទេពី ធ្វើមិនសូវបានល្អក៏មិនអាចដណ្ដើមពាននៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះបានឡើយ។
បើទោះបីជានាងបានធ្លា`ក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះក៏ពិតមែន តែសំឡេងរបស់សោភាទេពីត្រូវបានមហាជនទទួលស្គាល់ថា
នាងច្រៀងពីរោះ អាចទទួលយកបាន ហើយនាងក៏បានចេញបទចម្រៀងច្រៀងច្រើនផងដែរនៅតាមបណ្ដាញយូធូបនិងហ្វេបុកហើយទទួលបានការគាំទ្រយ៉ាងច្រើន។
ដោយឡែកបើងាកមកជី`វិ`តឯកជនរបស់កញ្ញា សោភាទេពីវិញយើងមើលឃើញថាជី`វិ`តនាងពិតជាហាយសូខ្លាំងណាស់ ដោយប្រើរបស់ថ្លៃៗ
មានផ្ទះនិងឡានទំនើបជិះ រហូតដល់ថ្នាក់អ្នកខ្លះគិតថាភាពឡូយឆាយទាំងអស់នេះគឺបានមកពីមានតាចិញ្ចឹមមានអ្នកផ្គត់ផ្គង់។
ជុំវិញរឿងត្រូវគេថាមានតាចិញ្ចឹមមានអ្នកផ្គត់ផ្គង់នេះ កញ្ញាសោភា ទេពីបានចេញបកស្រាយច្បាស់ៗក្នុងកិច្ចសំភាសន៍មួយជាមួយអ្នកសារព័ត៌មាន
កាលពីថ្ងៃទី១៦ ខែឩសភា ឆ្នាំ ២០២២នៅក្នុងថ្ងៃដែលឪពុកម្តាយរបស់នាងបានទិញឡានទំនើបមួយគ្រឿងមកsurprise នាងដែលមានតម្លៃប្រមាណក្បែរ១០ ម៉ឺន ដុល្លាររ សហរដ្ឋអាមេរិកឯណោះ។
ក្នុងនោះកញ្ញា សោភាទេពីបានលើកឡើងបែបនេះថា រឿងតាចិញ្ចឹម មានអ្នកផ្គត់ផ្គង់គឺនាងខ្ញុំសូមបដិសេដតែម្ដង ព្រោះថានាងខ្ញុំគឺខិតខំប្រឹងប្រែងដោយញើសឈា`មផ្ទាល់តែម្ដងតាំងពីក្មេងមក
ខំប្រឹងច្រៀង ខំប្រឹងធ្វើការ អ្វីៗក៏ដោយគឺខំប្រឹងខាងសិល្បៈនេះខ្លាំងមែនទែន។ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖